មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ​ជំរុញឲ្យពង្រឹងស្តង់ដារសេវាកម្ម និង​វិធានសុវត្ថិភាពទេសចរណ៍ ត្រៀមទទួលភ្ញៀវក្នុង​ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំនេះ

  • Admin Page
  • August 09, 2022
  • Views 265

62f217099940f
62f217098ee8b
62f21709ac96b
62f21709a46bc
3a7a3e92b103d68e9c5c96c7856cd560

​អត្ថបទ៖ ប៉ៃ សុឃីម

​ព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រៀមទទួលភ្ញៀវក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ដោយពង្រឹងស្តង់ដារសេវាកម្ម និង​វិធានសុវត្ថិភាពទេសចរណ៍ រួមទាំងសេវាកម្មផ្សេងៗ។ 

ការថ្លែងនេះរបស់លោក តាំង សុចិត្តគ្រឹស្នា ក្នុងពិធីផ្សព្វផ្សាយស្ដីពីការពង្រឹងគុណភាពទេសចរណ៍ទៅដល់ប្រតិបត្តិករទេសចរណ៍វិស័យឯកជននៅក្នុងខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ៩ខែសីហាឆ្នាំ ២០២២។

លោក តាំង សុចិត្តគ្រឹស្នា លើកឡើងថាប្រតិបត្តិករទេសចរណ៍វិស័យឯកជន វិស័យសាធារណៈស្ថាប័នអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អំពីស្តង់ដារសេវាកម្ម ស្តង់ដារសុវត្ថិភាព ការដឹកជញ្ជូន ព័ត៌មាន ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការពង្រឹងសណ្ដាប់ធ្នាប់ទេសចរណ៍អានាម័យរួមទាំងសេវាកម្មផ្សេងៗដើម្បីធ្វើយ៉ាងណាប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងសុវត្ថិភាពដើម្បីត្រៀមឆ្ពោះទៅការទទួលភ្ញៀវក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ចាប់ផ្តើមនៅ ថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុខាងមុខនេះ។

​សូមជម្រាបថាកម្ពុជា​រំពឹងថា​ នឹងទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរ​ជាតិ​ជាច្រើន​ពី​ការរៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ និង​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក ​​បន្ទាប់ពី​ខកខាន​រៀបចំ​បុណ្យ​សមុទ្រ​អស់​រយៈពេល ២​ ឆ្នាំ ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩៕

Recently Posts