សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្តព្រះសីហនុបិទក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុ

  • Admin Page
  • January 31, 2024
  • Views 163

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្តព្រះសីហនុបិទក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុ បើមកខេត្តព្រះសីហនុ គឺមកមើលកោះ មើលកន្លងទេសចរណ៍ មិនមែនមានរៀនបាញ់កាំភ្លើងទេ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងឱកាសពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើមានមករៀនបាញ់កាំភ្លើង ច្បាស់ណាស់នឹងមានការទិញគ្រាប់ និងទិញកាំភ្លើង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខេត្តផ្សេងមិនត្រូវបើកក្លឹបរៀនបាញ់កាំភ្លើងថ្មីទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនជាខេត្តព្រះសីហនុ មិនមានសន្តិសុខនោះអ្នកដែលនៅខេត្តជិតៗ និងអ្នកនៅភ្នំពេញ ក៏មិនហ៊ានទៅលេងផងដែរ ដូច្នេះត្រូវធានាសន្តិសុខ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូបភាព៖ អេង សុគុណ និងលឹម មុនី

65b9b37a0cd70
Recently Posts