ដេញថ្លៃគម្រោងជួសជុលផ្លូវក្រាលខ្សាច់ភ្នំ និងសាងសង់លូជ្រុង អាចនិងចែកលុយថ្លៃទឹកតែគ្នាពលរដ្ឋថាផ្លូវគ្មានគុណភាពនៅស្រុកពាមរក៍

  • Admin Page
  • May 08, 2024
  • Views 267

a27d0e1b-8cae-43f5-837d-2f52e7701ca7

ខេត្ត ព្រៃវែង៖ មានការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវក្រាលខ្សាច់ភ្នំ និងសាង់សង់លូជ្រុង ដែលមានក្រុមហ៊ុនជាច្រើនអ្នកចូលដាក់ដេញថ្លៃ ដាក់តម្លៃចុះលុយតិចតូចដើម្បី យកលុយបែងចែកទៅអោយក្រុមហ៊ុនដូចគ្នា ជាថ្នូរកុំអោយក្រុមហ៊ុនចូល ដាក់ដេញថ្លៃច្រើន គឺអ្នកជំនាញនិយាយថា មិនសង្ឃឹមថា ផ្លូវមានគុណភាពនោះទេ សូមឲ្យម្ចាស់គម្រោងពិនិត្យលើកផ្លូវឲ្យបានម៉ត់ចត់តាមស្តង់ដា និងកិច្ចសន្យា ការដាក់ដេញថ្លៃនេះនៅថ្ងៃទី៧ ខែឩសភា ឆ្នាំ២០២៤។

da0942a9-1e4f-48fc-97b6-8835faa39cf8
7f8213c4-ffb9-4888-a47e-a5b1fe8465e8
4ff3501f-fa88-4f0d-8f5c-8bb4cf60e1e8

បើតាមមន្ត្រីរដ្ឋាបាលឃុំព្រែកខ្សាយ (ក) បានឲ្យដឹងថា ការដាក់ដេញថ្លៃគម្រោងជួសជុសផ្លូវក្រាលខ្សាច់ភ្នំនិង សាងសង់លូជ្រុង គឺ៖

36ab542b-6481-4f76-bfe1-a936cef11642

ទី១, ឃុំព្រែកខ្សាយ (ក) សាងសង់លូជ្រុងប្រវែង៤០៧ម៉ែត្រ×០,៥ម៉ែត្រ និងស្ដាលូប្រវែង៥០០ម៉ែត្រ ដាក់លូកាត់ផ្លូវមុខកាត់១ម៉ែត្រ×៨ម៉ែត្រ  តម្លៃប៉ានស្មាន១៣៥,០២៥,៩០០រៀល ហើយមានចំនួន៤ក្រុមហ៊ុនបានចូលរួមដាក់ដេញថ្លៃ ហើយដែលទទូលបានគឺ ក្រុមហ៊ុន លី ឡុង ដេញបានតម្លៃទាបជាងគេ ១២៥,០០០,០០០រៀល ហើយចុះតម្លៃប្រមាណតែជាង១០លានរៀល។

af453664-a67c-4c87-aa13-ad0634914cb8

ទី២,ឃុំព្រែកខ្សាយ (ក) ជួសជុលផ្លូវក្រាលខ្សាច់ភ្នំប្រវែង១,១៦០ម៉ែត្រ×០,១៥ម៉ែត្រ×១៥ម៉ែត្រ  តម្លៃប៉ានស្មាន១៩៧,៦៦៦,១០០រៀល ហើយមានចំនួន៣ក្រុមហ៊ុនបានចូលរួមដាក់ដេញថ្លៃ ហើយក្រុមហ៊ុនដែល ដាក់ដេញថ្លៃតម្លៃទាបជាងគេ ទទូលបាន ក្រុមហ៊ុន លី ឡុង ក្នុងតម្លៃ១៣៣,៤០០,០០០រៀល។

ad62fa8d-0690-4a97-9fcc-3d5378745fee
8aba1474-5791-4b77-9499-74a67cf0c5e0
4eccc3ce-7615-44b1-b2c3-ce94a0f60b68

ពលរដ្ឋស្នើរសុំ អោយឯកឧត្តមអភិបាលខេត្តព្រៃវែងមេត្តា ដាក់មន្ត្រីជំនាញចុះត្រួតពិនិត្រតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំអោយក្រុមហ៊ុនដែលទទូលបានគម្រោង ធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដា បច្ចេកទេស (កម្រាស់) និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។មហាជនធ្លាប់បានរិះគន់ថា គម្រោងជួសជុលផ្លូវក្រាលខ្សាច់ភ្នំ និងសាងសង់លូជ្រុងនៅស្រុកពាមរក៍ ខេត្តព្រៃវែង  កន្លងមកគឺ ឃើញប្រើប្រាស់មិនបានយួរអង្វែងទេ និងកែលម្អ ដោយដាក់ដេញថ្លៃ ក៏ប៉ុន្តែផ្លូវ និងលូជ្រុង ប្រើប្រាស់គ្មានគុណភាព បានន័យថា គម្រោង ជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយ ក្រុមប្រឹក្សាឃុំ ដាក់សំណើរគម្រោងជួសជុលកែលម្អផ្លូវនេះ ម្តងទៀត ។មហាជនសំណូមពរដល់ម្ចាស់គម្រោងនិងមន្ត្រីបច្ចេកទេស  មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដ៏ដែលៗ៕





Recently Posts