រូបថតអតីតកាលរបស់សម្តេច ហ៊ុន សែន ត្រូវបានបរទេសដាក់លក់លើទីផ្សារ online

  • Admin Page
  • July 30, 2022
  • Views 140

ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២២នេះ បានសរសេរខ្លឹមសារថា «លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះ ហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ»។ 

សម្តេចតេជោ បន្តថា «បើពិនិត្យលើស្ថានភាពរូបថតនេះ អាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ ដោយសំគាល់៖ ទី១.អ្នកការពារខ្ញុំឈ្មោះវឿន បានមកការពារ ខ្ញុំក្នុងចន្លោះ១៩៨៦ រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅ

ចរចារនៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។ ទី២.កូនប្រុសខ្ញុំហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែវិច្ចកា១៩៨២)។ បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមាអាយុ៤៤ឬ៤៥ឆ្នាំ»។ 

ជាមួយគ្នានេះ សម្តេចតេជោ អំពាវនាវផងដែរថា «ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ ឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា? ខ្ញុំសូមអរគុណទុកជាមុន» ។ 

តាមរយៈការសរសេរឆ្លើយតបក្នុងហ្វេសបុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ពេលនេះរូបថតខ្ញុំ ដល់កម្រិតជនបរទេសយកទៅដាក់លក់តាមonline នៅក្រៅប្រទេសហើយ។ តាមស្មាននៅមានរូបថតច្រើនទៀតដែលជនបរទេសថតហើយអាចនឹងដាក់លក់។ សូមជួយស្វែងរកទិញនូវរូបថតណាដែលយើងមិនមាន។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបដែលមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ ដែលជាមេដឹកនាំដែលដឹកនាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ដឹកនាំកម្ពុជាពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដល់ពេលបច្ចុប្បន្ន ៕

62e49dff90603

អត្ថបទលោក ហ៊ន សុភ័ក្រ

Recently Posts