អភិបាលខេត្ដព្រះសីហនុ កោតសរសើរពីភាពក្លាហាន នៃកម្រិតការយល់ដឹងលើប្រធានបទសុខាភិបាល, បរិស្ថាន, និងទេសចរណ៍របស់យុវជន

  • Admin Page
  • July 29, 2022
  • Views 139

photo_2022-07-29_11-59-03
photo_2022-07-29_11-58-56
photo_2022-07-29_11-59-16
photo_2022-07-29_11-59-21
photo_2022-07-29_11-59-30
photo_2022-07-29_11-59-08

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកោតសរសើរពីភាពក្លាហាន នៃកម្រិតការយល់ដឹងលើប្រធានបទសុខាភិបាល, បរិស្ថាន, និងទេសចរណ៍ សម្រាប់យុវជនរបស់យើង ដែលមានឱកាសចែករំលែកបទពិសោធន៍ និងជាមោទនភាពរបស់យុវជនស្ម័គ្រចិត្តរួមគ្នាធ្វើកិច្ចការជាផ្នែកមួយ នៃបំណិនជីវិត ដើម្បីបង្កើនការយល់ដឹងហ្វឹកហាត់ធ្វើឱ្យក្មួយៗមានភាពឈ្លាសវៃ និងចូលរួមគាំ ទ្របទពិសោធន៍ពីគ្នាទៅវិញទៅមក។ ការលើកឡើងនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយ "យុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ" ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១កើត ខែអាសាឍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរអប់រំយុវជនិងកីឡាខេត្តព្រះសីហនុ។

 

ឯកឧត្តម គួច ចំរើន បានលើកឡើងទាក់ទងវិស័យសុខាភិបាល ក្នុងបរិបទបច្ចុប្បន្នយើងឆ្លងកាត់សង្គ្រាមកូវីដ ដែលកំពុងស្ថិតនៅសមភូមិនៅឡើយ ទាក់ទងប្រធានបទនេះ ត្រូវចលនាលើកទឹកចិត្តជំរុញប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញ។ ឯកឧត្ដមអភិបាលខេត្ដបញ្ជាក់ថា ប្រធានបទបរិស្ថាន នៅខេត្តព្រះ សីហនុ បញ្ហាអនាម័យបរិស្ថាន សម្តេចតេជោ ហ៊ុន សែន បានផ្តល់ហិរញ្ញវត្ថុ និងធនធានមនុស្សជួយគាំទ្រសម្អាតបរិស្ថាន សម្រាប់សក្តានុពលខេត្តព្រះសីហនុ គឺឆ្នេរសមុទ្ររបស់យើងបានធ្វើការកែលម្អជាបន្តបន្ទាប់ ហើយបញ្ហាសំរាមនៅតែជាបញ្ហា ។ ចំពោះប្រធានបទទេសចរណ៍ ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមផងដែរ ។

 

ឯកឧត្តមអភិបាលខេត្តបានកត់សម្គាល់ថា សម្រាប់ភាពជោគជ័យការងារទាមទារ ឱ្យក្មួយៗរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ភាពជាអ្នកដឹកនាំទទួលបានភាពជោគជ័យ ដូច្នេះការជោគជ័យ នៃការប្រឡងប្រណាំង គឺដើម្បីខេត្តព្រះសីហនុរបស់យើងនាពេលខាងមុខនេះ និងជាគំរូសម្រាប់យុវជនយើងជំនាន់ក្រោយ។

លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាព "យុវជនស្មគ្រចិត្ត ដើម្បីសហគមនខ្ញុំ" ខេត្តព្រះសីហនុ យោងតាមលិខិតលេខ ១០១៦អយក. គម ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីកម្មវិធីប្រកួតប្រជែងគម្រោង “ការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ ហៅកាត់ (VMC)” មាន ៣ក្រុម ចំនួន ១៥នាក់ ស្រី ៧នាក់។ លោកបន្ដថា មន្ទីរអប់រំបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តសៀមរាប ស្តីពី “ការអនុវត្តគម្រោងការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ” ក្នុងចំណោម២៥ រាជធានី -ខេត្ត ផ្តោតលើប្រធានបទចំនួន៨ គឺរួមមាន៖ អប់រំ, សុខាភិបាល, សេវារដ្ឋ បាល, ទេសចរណ៍, បរិស្ថាន, សហគ្រិនភាព, កសិកម្ម, និងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីឱ្យយុវជនជ្រើសរើសគម្រោងដែលក្រុមពេញចិត្ត និងចូលរួមអនុវត្តន៍ក្នុងមូលដ្ឋានខេត្តរបស់ខ្លួនរយៈពេល ៤ខែ។ ទន្ទឹមនេះ ត្រូវវាយតម្លៃជ្រើស រើសគម្រោងឆ្នើមប្រចាំខេត្ត ចូលរួមប្រកួតប្រជែងគម្រោងឆ្នើមថ្នាក់ជាតិ ដើម្បីជ្រើសរើសយកក្រុមជ័យលាភីផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

 

លោកអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាបានបន្តទៀតថា កម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ”រៀបចំដោយក្រសួងអប់រំយុវជន និងកីឡាចាប់ពីឆ្នាំ២០១៩ មានក្រុមយុវជនស្ម័គ្រចិត្តខេត្តព្រះ សីហនុ ចូលរួមអនុវត្តន៍ ៤ឆ្នាំកន្លងមក អនុវត្តន៍តាមរយៈប្រព័ន្ធអនឡាញ ព្រោះបញ្ហាកូវីដ-១៩។ កម្មវិធីនេះ មានគោល បំណងលើកទឹកចិត្តឱ្យយុវជនបញ្ចេញសមត្ថភាពប្រកួតប្រ ជែងការអនុវត្តគម្រោងឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសហគមន៍រស់នៅផ្តល់ឱកាសដល់យុវជនប្រើប្រាស់សមត្ថភាពជំនាញក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍ ដើម្បីពង្រីកចំណេះដឹងបទពិសោធន៍ប្រើប្រាស់ជំនាញទន់ ក្នុងការសហការរវាងមិត្តភក្តិ និងអ្នកដទៃលើកកម្ពស់ការយល់ដឹង និងគាំទ្រពីសហគមន៍ ស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍អំពីផលប្រយោជន៍នៃការងារស្ម័គ្រចិត្តរបស់យុវជននិងកសាងប្រព័ន្ធការងារដែលមានលក្ខណៈស្តង់ដារមួយសម្រាប់គាំទ្រ និងការអនុវត្តគម្រោងខាងលើ។

 

សូមជម្រាបជូនថា ឯកឧត្តម អភិបាលខេត្តក៏បាននាំយកថវិកាសម្តេចតេជោនាយករដ្ឋមន្រ្ដី ឧបត្ថម្ភ ជូនយុវជនទាំង៣ ក្រុម ក្នុងមួយក្រុមថវិកា ២លានរៀល លោកគ្រូ អ្នកគ្រូ ១៧នាក់ ដោយម្នាក់ៗ ទទួលបាន ៥ម៉ឺនរៀល និងសិស្សានុសិស្ស ៦០នាក់ ម្នាក់ៗ ២ម៉ឺនរៀល៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts