ក្រសួងការពារជាតិ ចេញញត្តិគាំទ្រទាំងស្រុងនៃការអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

  • Admin Page
  • July 30, 2022
  • Views 279

93ed1a5ca0a16997d03d5a0a7a7f7354
2c6ca44c7d17fe1f8f6bbd05272a332d

ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារជាតិ បានប្រកាស​គាំទ្រ​ទាំង​ស្រុង នៃកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែល​បាន​អនុម័ត​លើ​សេចក្តីព្រាង ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨​ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ ធម្មនុញ្ញបន្ថែម សំដៅធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​ នៃស្ថាប័នជាតិ។

 

ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ ពិតជាធ្វើឡើង​ក្នុង​គោល​បំណង​ជា​ឧត្តមប្រយោជន៍របស់ជាតិសំដៅធានាស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែល​មានបេសកកម្មចំបងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ ដំណើរការប្រព្រឹត្តទៅដោយរលូន និង​ប្រកប​ដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិ​សុខ​សង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយ​របស់​ប្រទេស​ជាតិ​នៅ​គ្រប់​កាលៈទេសៈដែលជាគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង សេចក្តី​សុខ​សាន្ត​របស់​ប្រជាជន​កម្ពុជា​៕

Recently Posts