ឯកឧត្តម តូច តារា និងលោកជំទាវ ម៉ម សាមឿន ព្រមទាំងបុត្រ រួមនិងព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយបានប្រារព្ធធ្វើបុណ្យអង្កឋិនទានសាមគ្គីដង្ហែទៅកាន់វត្តព្រៃគគីដួច (ហៅវត្តព្រៃគគី)

  • Admin Page
  • October 17, 2022
  • Views 254

img_20221017_204114_932
img_20221017_204057_657
img_20221017_204112_149
img_20221017_204108_573
img_20221017_204102_617
img_20221017_204059_574
img_20221017_204053_238
img_20221017_204051_396
img_20221017_204105_714

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃច័ន្ទ ៧រោច ខែអសុ្សជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ ច័ន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម តូច តារា និងលោកជំទាវ ម៉ម សាមឿន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស រួមជាមួយនឹង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ព្រះសង្ឃ ពុទ្ធបរិស័ទ ជិត ឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដួចផ្ដើមធ្វើបុណ្យអង្គកឋិនទានសាមគ្គីមួយដង្ហែរទៅវេរបច្ច័យស្បង់ជីវរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស(៣ខែ) ក្នុងពុទ្ធសីមា វត្តព្រៃគគីដួច (ហៅវត្តព្រៃគគី)ស្ថិតនៅក្នុងភូមិព្រៃគគី ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ 

 

បន្ទាប់ពីអង្គកឋិនទានបានដង្ហែប្រទក្សិណជុំវិញព្រះវិហារ និងដាឆ្លងសទ្ធារបស់ពុទ្ធបរិស័ទ ដែលបានធ្វើបុណ្យតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់រួចមក ព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្ត ព្រះនាយករងពុទ្ធិកអនុវិទ្យាល័យស្វាយរៀងបានមានសង្ឃដីកាឲ្យដឹងថា ÷

បុណ្យកឋិនទាន គឺជាបុណ្យមួយដែលបានកំណត់យ៉ាងច្បាស់លាស់ ក្នុងចន្លោះ ២៩ ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច  ខែអស្សុជរហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ដោយក្នុងមួយឆ្នាំ វត្តមួយធ្វើបានតែម្តង មិនថា អង្គកឋិនតិចឬច្រើនឲ្យតែចូលក្នុងថ្ងៃតែមួយ ។

 

ព្រះអង្គគ្រូ ជុំ ចន្ថា បានមានថេរះដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទគ្រប់ទិសទីដែលបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើបុណ្យកឋិនទានដើម្បីដង្ហែមកកាន់វត្តព្រៃគគីដូច (ហៅវត្តព្រៃគគី) នៅពេលនេះដោយទឹកចិត្តជ្រះថ្លាក្រៃលែង ។

 

ព្រះអង្គគ្រូ ជុំ ចន្ថា បានមានសង្ឃដីកាបន្តផងដែរថា ការដែលយើងមានឱកាសបានធ្វើបុណ្យជួបជុំគ្នានៅពេលនេះក៏ដោយសារតែប្រទេសជាតិយើងមានសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី ។ 

 

ជាចុងបញ្ចប់ ព្រះអង្គគ្រូ ជុំ ចន្ថា ក៏បានប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់អង្គ និងឯកឧត្តម លោកឧកញ៉ាលោកជំទាវ លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមធ្វើបុណ្យទាំងអស់ឱ្យទទួលផលបុណ្យពីអង្គកឋិនទាននេះគ្រប់គ្នាកុំបីអាក់ខានឡើយនិងផ្តាំផ្ញើរប្រជាពុទ្ធបរិស័ទអោយណែនាំកូនចៅមិនអោយលេងល្បែងគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ជាដាច់ខាត ។

 

(សូមបញ្ជាក់ផងដែរថា)ចំពោះបច្ច័យដែលបានមកពីបុណ្យអង្គកឋិនទានសាមគ្គីនៅពេលនេះមានសំរាប់យកទៅកសាងក្នុងទីអារាមវត្តរីឯត្រៃយ៍ស្បង់ជីវរមួយចំនួនសម្រាប់ប្រគេនព្រះភិក្ខុសង្ឃ និងសម្រាប់កសាងសមិទ្ធិផលមួយចំនួននៅក្នុងវត្តគរគីដូច (ហៅវត្តព្រៃគគី) ដើម្បីជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា ៕សម្រួលអត្ថបទលោកពន្លឺ

Recently Posts