នគរបាលជាតិកម្ពុជា និងនគរបាលជាតិឥណ្ឌូណេស៊ី គ្រោងចុះអនុស្សារណៈយោគយល់គ្នាក្នុងការប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន

  • Admin Page
  • August 02, 2022
  • Views 150

62e8d171c409a
62e8d18a940bc
62e8d18aa1e81
62e8d18aad11e
62e8d18ab776b
62e8d18ac133c
62e8d18aca01c
62e8d18ad2ae9
62e8d18adbb2c
62e8d18ae432d
62e8d18b08622
62e8d18b3887b

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិកម្ពុជា និងនគរបាលជាតិឥណ្ឌូណេស៊ី បានឯកភាពគ្នាថា នឹងចុះអនុស្សារណៈនៃការយោគយល់គ្នា ពាក់ព័ន្ធនឹងការប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ប្រឆាំងការជួញដូរគ្រប់ប្រភេទ ជាពិសេសបទល្មើសជូញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យា និងតាមចាប់អ្នកទោសឆ្លងដែន ជាដើម។ 

 

ការឯកភាពគ្នាថានឹងចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី RETNO L.P MARSUDI រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ ក្នុងជំនួបនេះ លោកស្រី RETNO L.P MARSUDI បានអរគុណដល់កងកម្លាំងនគរបាលជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋឥណ្ឌូណេស៊ី ដែលរងគ្រោះដោយអំពើជួញដូរ និងបោកបញ្ឆោតនៅក្នុងប្រទេសកម្ពុជា។ 

 

ក្រៅពីនេះ ភាគីទាំងពីរគឺ នគរបាលជាតិកម្ពុជា និងនគរបាលជាតិឥណ្ឌូណេស៊ី ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើគោលការណ៍មួយចំនួន ដើម្បីបន្តអនុវត្ត និងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ក្នុងការប្រឆាំងការជួញដូរគ្រប់ប្រភេទ ជាពិសេសបទល្មើសជូញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តការឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅដើម្បីបង្កើតយន្តការផ្លាស់ប្តូរព័ត៌មានបម្រើឱ្យការស៊ើបអង្កេតផ្នែកច្បាប់ និងបង្កើតឱ្យមានមន្ត្រីបង្គោលផ្តល់ព័ត៌មាន និងឈានទៅការចុះអនុស្សារណៈយោគយល់គ្នាជាមូលដ្ឋានសម្រាប់បម្រើឱ្យការចាត់តាំង អនុវត្ត និងគាំទ្រឱ្យក្រុមបចេ្ចកទេសកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ ចាប់ផ្តើមពិភាក្សាគ្នាស្វែងរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ និងលុបបំបាត់ឱ្យដល់ឫសគល់នៃបណ្តាញឧក្រិដ្ឋជនជួញដូរមនុស្សទាំងនៅឥណ្ឌូណេស៊ី និងនៅប្រទេសកម្ពុជា៕ 

 

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

Recently Posts