អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

  • Admin Page
  • August 11, 2022
  • Views 115

be58ffcb-7f52-4f62-9572-97b78a7
bd9a50c1-bd21-4cf0-a1fa-9595524
24b563b9-9aca-4e0b-acbf-87e9353
9071826a-d009-4213-9ee7-08fab70
d6618a4c-3d2a-49f4-abc8-93d3ffe
4b6e775c-f5f5-4384-8265-588a3df
eb0de402-d7c1-4ea6-b5b5-5e8a926
b57b97d5-091b-4107-a7ec-c569a77

ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការ កោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដែលបាន គ្រប់គ្រងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដោះស្រាយ បញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋបានល្អប្រសើរផងដែរ។

 

ការសម្តែងនូវការកោតសរសើរ ពីសំណាក់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

 

ឯកឧត្តមម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំ និងគ្រប់គ្រងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ បានល្អ ប្រសើរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានយកចិត្ត ទុកដាក់ខ្ពស់ រក្សាបានសុវត្ថិភាពល្អក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥នេះ ។ទន្ទឹមនេះ ការរៀបចំសណ្ដាប់ ធ្នាប់ សុវត្ថិភាព ក៏មានលក្ខណៈល្អប្រសើរ ដោយសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ បានយកចិត្តទុកដាក់ ខិតខំបំពេញភារកិច្ច ដោយមានការចូលរួមពីប្រជាពលរដ្ឋបានល្អផង។

 

ឯកឧត្តមបន្តថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពក្រៃលែង ដែលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និង កិច្ចប្រជុំពាក់ព័ន្ធប្រកបដោយជោគជ័យ ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ធ្វើឱ្យ កិច្ចប្រជុំដំណើរការ តាមស្មារតីអាស៊ាន «ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» ក្នុងនោះយើងសង្កេតឃើញរដ្ឋមន្ត្រីការបរទេស នៃប្រទេសធំៗដូចជា សហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី សាធារណរដ្ឋប្រជាមានិតចិន។ល។ បានអញ្ជើញ ចូលរួមពិភាក្សា និងជួបសម្ដែងការ គួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។ បន្ថែមពីលើនេះ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការសម្របសម្រួល ដោះស្រាយ បញ្ហាជាមួយបងប្អូនអាជីវករផ្សារអូរឫស្សី ដោយកំណត់ អាណត្តិថ្មី ២០ឆ្នាំ (២០២២-២០៤២) និងបានដោះស្រាយបញ្ចប់នៅតំបន់អភិវឌ្ឍន៍ឬស្សីកែវ ថែមទៀត។

 

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា ៖ ការទទួលបានជោគជ័យ ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាពបានល្អក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស អាស៊ាន លើកទី៥៥នេះ គឺយើងដោះស្រាយបញ្ហាបានល្អ អាជ្ញាធររាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងកងកម្លាំងប៉ូលីសរាជធានីភ្នំពេញ សហការគ្នាបានល្អ ។នេះជាបទពិសោធដ៏ល្អមួយ ដែលយើង អាចទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀត នៅក្នុងកិច្ចប្រជុំកំពូលៗនៅពេលខាងមុខ៕

Recently Posts