រដ្ឋបាលក្រុងបាវិត នាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តទួលសីម៉ា សង្កាត់ច្រកម្ទេស

  • Admin Page
  • September 21, 2022
  • Views 173

1acd5fbe-2bbf-4ba9-ad69-b9298d4872e0
069f4612-13b2-4c3b-b69e-992a888c9641
fbef5314-a4cf-4d4d-adb8-0b1828d6b419
2ccc2121-2efb-4b4c-9974-0eae7165a77a

f98b7b66-b1e1-43ff-8da9-87359b4f02eb
c3392a37-e8be-4201-a3f5-aed436516696

 

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោក វណ្ណ សុមុន្នី អភិបាលរងក្រុង តំណាងលោក លឹម សៀងហេង អភិបាលក្រុង នាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី១០ នៅវត្តទួលសីម៉ា ស្ថិតនៅភូមិកំពោតស្គារ សង្កាត់ច្រកម្ទេស ក្រុងបាវិត។

 

ក្នុងឱកាសនោះដែរលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានមានប្រសាន៍ថា៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំឱ្យប្រទេសកម្ពុជា មាននូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់  ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលបានផ្តល់ឱកាសដល់ពលរដ្ឋគ្រប់រូប មានសិទ្ធធ្វើបុណ្យ គោរពប្រតិបត្តិ ទៅតាមជំនឿរៀងៗខ្លួន តាមបែប្រពៃណីខ្មែរ ។ 

 

បន្ថែមលើសពីនេះលោកក៏បានក្រើនរំលឹក និង សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ 

 

ចំពោះទេយ្យទានដែលនាំមកប្រគេននាពេលនេះរួមមាន៖ សម្ភារៈបង្សុកូល អង្ករ១០០kg ទឹកសុទ្ធ៧កេស ទឹកក្រូច៤កេស  ថវិកាដាក់វេនចំនួន ៩៨០,០០០រៀល និង៤៣០ដុល្លារ រួមទាំងថវិការបស់ក្រុមប្រឹក្សាក្រុង ចំនួន៤០០,០០០រៀល និងបានប្រគេនបច្ច័យព្រះសង្ឃចំនួន៥អង្គ ក្នុងមួយអង្គទទួលបានបច្ច័យ ចំនួន១០០,០០០រៀល និងក្នុងនោះលោក វណ្ណ សុមុន្នី បានជូនជាថវិកាដល់លោកគ្រូអាចារ្យ និងលោកយាយនៅក្នុងវត្តចំនួន ១៤នាក់ ក្នុងមួយនាក់ទទួលបាន ៤០,០០០រៀល ប្រជាការពារភូមិ និងនគរបាលចំនួន៦នាក់ ក្នុងមួយនាក់ទទួលបានថវិកាចំនួន ៤០,០០០រៀលផងដែរ៕ ដោយ:Win

Recently Posts