អាជ្ញាធរចុះពិនិត្យនិងរកដំណោះស្រាយរំដោះជំនន់ទឹកភ្លៀងដែលកំពុងជន់លិចតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងភូមិសាស្ត្រក្រុងបាវិត

  • Admin Page
  • September 21, 2022
  • Views 236

4a0d84c1-532d-4224-a0c5-0a86b10e4d70
ca602c28-603c-405d-a36c-8f445d019ccb

36719074-cc70-4e8f-a804-752e4f2be996
b9361649-712c-4492-a096-9eb971884583
bce27a46-c664-492b-b68d-e62222ac5a31
67f4990f-ef3b-4a28-83ba-3c0f46a9d272
1da8747c-4bce-4d68-9ea2-4edc949793c6

 

(ខេត្តស្វាយរៀង): ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលទីតាំងនានានៅក្នុងសង្កាត់ច្រកម្ទេស និងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ 

 

ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ឲ្យដឹងថាៈ នៅព្រឹកនេះលោកបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធថ្នាក់ខេត្ត រដ្ឋបាលក្រុងបាវិត សហការជាមួយម្ចាស់តំបន់សេដ្ឋកិច្ចពិសេសេនានាក្នុងក្រុងបាវិត ចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងមួយចំនួនផ្សេងទៀតក្នុងក្រុងបាវិត។ ជាលទ្ធផលនៅថ្ងៃស្អែកលោកនឹងឲ្យគ្រឿងចក្រជីកកាត់ផ្តាច់ផ្លូវលំមួយកន្លែងសំរាប់ឲ្យទឹកដែលនៅប៉ែកខាងលើហូរបានឆាប់រហ័សធ្លាក់ចូលទៅក្នុងបឹងដើម្បីរំដោះចេញពីតំបន់សេដ្ឋកិច្ចពិសេសព្រមទាំងលំនៅស្ថានរបស់ប្រជាពលរដ្ឋដែល កំពុងទឹកជនលិច។ 

 

ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថាៈ នាពេលខាងមុខខេត្តនិងមានគម្រោងដាក់លូរំដោះទឹកដើម្បីកុំឲ្យទឹកជនលិចបន្តទៀតពីព្រោះថានៅតំបន់នេះសំបូររោងចក្រដូច្នេះបើមិនមានវិធានការការពារទេទឹកនឹងលិចរោងចក្រនាំឲ្យស្ទះដល់ដំណើរការរបស់ក្រុមហ៊ុនជាហេតុនាំឲ្យប៉ះពាល់ការងារបងប្អូនកម្មករកម្មការិនីយើងជាក់ជាពុំខានឡើយ។ 

 

ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថាៈ បញ្ហាដែលយើងមានការព្រួយបារម្មណ៍នោះគឺខ្លាចខាងរោងចក្របង្ហូរទឹកស្អុយចូលប្រឡាយរឺបឹងក៏ប៉ុន្តែនាពេលកន្លងមកយើងក៏ធ្លាប់បានធ្វើការណែនាំរួចហើយអំពីបញ្ហាទឹកកខ្វក់នេះរួមទាំងបញ្ហាបរិស្ថានជុំវិញតំបន់ផងដែរ។ ដូច្នេះហើយលោកក៏សំណូមពរសូមឲ្យខាងក្រុមហ៊ុន.រោងចក្រក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅពេលកសាង.សាងសង់រឺធ្វើសំណង់អ្វីមួយត្រូវគិតពីផលប៉ះពាល់ជាមុនព្រមទាំងត្រូវចូលរួមសហការជាមួយខាងអាជ្ញាដែនដីមន្ទីរអង្គភាពជំនាញនានាដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាផ្សេងៗកើតមានទៅថ្ងៃក្រោយនាំឲ្យពិបាកក្នុងការដោះស្រាយនិយាយជារួមយើងមិនត្រូវគិតតែប្រយោជន៍ខ្លួនឯងហើយវាប៉ះពាល់ប្រយោជន៍អ្នកដទៃនោះដែរ។ 

 

សូមបញ្ជាក់ផងដែរថាៈនាពេលបច្ចុប្បន្ននេះនៅក្រុងបាវិតមានបាននឹងកំពុងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ ព្រមទាំងវិស័យឯកជនផ្សេងៗរួមមាន រោចក្រ សហគ្រាស មណ្ឌលកំសាន្ត បង្កើតឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ប្រមាណជាង១០មុឺននាក់មានប្រាក់បៀវត្សចិញ្ចឹមគ្រួសារកាត់បន្ថយភាពក្រីក្រ តាមលក្ខណៈគ្រួសារ ហើយក៏មិនចំណាកស្រុកទាំងប្រថុយប្រថានដែលបង្កជាហានិភ័យដល់ក្រុមគ្រួសារកូនចៅរបស់ប្រជាពលរដ្ឋនោះដែរ ។ ទាំងនេះក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ៕ ដោយ:Win

Recently Posts