វត្តសន្តិភាព ធ្វើពិធីបុណ្យចាប់ស្លាកដើម្បីកសាងព្រះវិហារសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា

  • Admin Page
  • September 05, 2022
  • Views 340

photo_2022-09-04_19-15-08
photo_2022-09-04_19-15-08_(4)
photo_2022-09-04_19-15-08_(3)
photo_2022-09-04_19-15-08_(2)
photo_2022-09-04_19-15-07_(2)
photo_2022-09-04_19-15-07

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២២ វត្តសន្តិភាព ធ្វើពិធីបុណ្យចាប់ស្លាកដើម្បីកសាងព្រះវិហារសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលស្ថិតនៅភូមិចុងព្រែក សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។

បើតាមព្រះគ្រូបញ្ញារតនៈវិជ្ជា ងួន សារិទ្ធ គណៈថ្នាក់កិត្តិយសព្រះសមុហ៍គណៈខេត្ត និងជាព្រះគ្រូចៅអធិការវត្តសន្តិភាព (ហៅវត្តខ្លាហើរ )បានមានថេរដីកាឱ្យដឹងថា ព្រះគ្រូក៏ដូចជាព្រះសង្ឃ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជានជិតឆ្ងាយទាំងអស់បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារឰធ្វើពិធីបុណ្យ(ចាប់ស្លាក)ប្រគេនព្រះសង្ឃចំនួន៩៩ព្រះអង្គ។

ព្រះគ្រូចៅអធិការមានថេរដីកាបន្តថា កុសលកើតចេញពីបុណ្យនៃការកសាងសមិទ្ធផលនានានិងសាលាកភត្តនៅវត្តសន្តិភាព
ត្រូវបានធ្វើពិធីនាពេលនេះមានតម្លៃធំធេងណាស់ មិនសម្រាប់តែជាតិនេះទេ បុណ្យនេះក៏បានសម្រាប់អនាគតជាតិ គឺលោកខាងមុខផងដែរ ដោយសមិទ្ធផលដែលធ្វើបុណ្យ កើតឡើងតាមរយៈបុគ្គលអង្គណាក៏ដោយ គឺមិនមែនជាកម្មសិទ្ធិរបស់សង្ឃអង្គនោះទេ ផ្ទុយមកវិញសមិទ្ធផលទាំងនេះគឺជាគរុ ភ័ណ្ឌរបស់វត្តទាំងមូលដែលត្រូវថែរក្សាទុកសម្រាប់ប្រើប្រាស់និងបម្រើឱ្យវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ព្រះគ្រូចៅអធិការវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ដើមទានទាំងអស់ដែលបានផ្ដួចផ្ដើមនិងរួមចំណែកដល់ការកសាងសមិទ្ធផលជាច្រើនដល់វត្ត ដែលជាការរួមចំណែកដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យស័ក្តិសមជាសាសនារបស់រដ្ឋ និងជាទីឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបផងដែរ។

ជាចុងបញ្ចប់ព្រះគ្រូ  ចៅអធិការវត្ត បានប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ចូរកើតមានដល់អស់លោកលោកស្រីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួររំលឹកឡើងវិញថា ទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ខ្មែរយើងតាំងពីយូរណាស់មកហើយ៕

Recently Posts