មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយ ក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់អគារពេទ្យជាជំនួយរបស់ជប៉ុនសាងសង់រួចរាល់

  • Admin Page
  • August 29, 2022
  • Views 129

630c69a8eb4d2
630c69a8ce040
630c69a9069e0
630c69a8c0785
630c69a8a8911
630c69a8b42f5

អទ្ថបទ៖ ជា ស្រស់
សៀមរាប៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយ នៅក្នុងតំបន់នៅឆ្នាំ២០២៣ បន្ទាប់អគារពេទ្យជាជំនួយរបស់ជប៉ុនសាងសង់រួចរាល់។ នេះបើតាមការលើកឡើង របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នេះក្នុងឱកាសចុះពិនិត្យមើលដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជំនួយរបស់ប្រទេសជប៉ុនបានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមួយដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិជាច្រើន ដូចនេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុនក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខារពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ ហើយមកទល់ពេលនេះវឌ្ឍនភាពនៃការសាងសង់អាគារនេះ គឺសម្រេចបាន ១៧,៣៨%ហើយ បើតាមផែនការអគារមួយខ្នងនេះនឹងរួចរាល់នៅឆ្នាំ២០២៣។

លោកបន្តថា ការពង្រីកអគារនេះគឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ការធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ហើយនៅពេលអគារនេះសាងសង់និងបំពាក់បរិក្ខារពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។

សូមបញ្ជាក់ថា ដោយសារមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងជប៉ុន រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA)នៃប្រទេសជប៉ុន បានផ្តល់ជំនួយឧបត្ថម្ភទឹកប្រាក់ជាង១៩លានដុល្លារអាម៉េរិកសម្រាប់សាងសង់នូវអគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ កម្ពស់៤ជាន់ ប្រវែង២៥ម៉ែត្រ គុណនឹង ៦៩ម៉ែត្រ ដែលបានដំណើរការសាងសង់ចាប់ពីខែធ្នូឆ្នាំ២០២១មក ហើយអគារនេះប្រើប្រាស់សម្រាប់សេវាឯកទេសវះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗជាច្រើនទៀត៕

Recently Posts