រថយន្តធុនយក្ស០៤គ្រឿងដឹកទំនិញគេចពន្ធទម្លាក់ចូលកាណូតឆ្លងដែនទៅប្រទេសវៀតណាមនៅប៉ុស្ត៍យ៉ាំដូងស្រុកស្វាយជ្រំ

  • Admin Page
  • September 08, 2022
  • Views 265

photo_2022-09-07_20-10-26_(2)
photo_2022-09-07_20-10-26
photo_2022-09-07_20-10-25_(5)
photo_2022-09-07_20-10-25_(4)
photo_2022-09-07_20-10-25_(3)
photo_2022-09-07_20-10-25_(2)
photo_2022-09-07_20-10-25

ខេត្តស្វាយរៀង៖ មានរថយន្តធុនយក្សប្រភេទវ៉េអងចំនួន០៤គ្រឿងដឹកទំនិញ ខោអាវគីប ពេញៗទ្រុង យកទៅផ្ទេរដាក់ការណូតប៉ុកចៃ វៀតណាម នៅចំណុចប៉ុស្ត៍វរៈការពារព្រះដែនអនុសេនាតូចលេខ២ តំណាក់យ៉ាំដូង ឆ្លងដែនទៅប្រទេសវៀតណាមសង្ស័យជាទំនិញគេចពន្ធ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់រហូតដល់ម៉ោង១២និង០០នាទីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចប៉ុស្ត៍ទាហានវរៈការពារព្រំដែន កងអនុសេតូចលេខ២ តំណាក់យ៉ាំដូង ទន្លេយ៉ាំដូង ស្ថិតនៅភូមិចម្លង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

បើតាមលោក ស្វាយហាន មេប៉ុស្ត៍នគបាលការពារព្រំដែនទឹកតំបន់យ៉ាំដូង បានប្រាប់អ្នកសារព័ត៌មានយើងដឹងថា រថយន្តយីឌុប ប្រភេទវ៉េអង ចំនួន០៤គ្រឿងនេះ ទី១ ពាក់ស្លាកលេខភ្នំពេញ 3F-3226 ទី២ ,ពាក់ស្លាកលេខ ភ្នំពេញ 3F-1911 ទី៣ ,ពាក់ស្លាកលេខ កំពង់ចាម3A7556លេខរ៉ឺម៉កភ្នំពេញ4A- 9101 និងទី៤ ,ភ្នំពេញ4A-5790 ដឹកទំនិញ ខេអាវ គីប មកពីរាជធានីភ្នំពេញ មកផ្ទេរដាក់ត្រាក់ទ័រ ដឹកទៅដាក់កាណូតប៉ុកចៃ វៀតណាម ចំនួន០២គ្រឿង នៅចំណុចកំពង់ទឹកប៉ុស្ត៍វរៈការពារព្រំដែន កងអនុសេនាតូចលេខ២ តំណាក់យ៉ាំដូង រួចឆ្លងដែនទៅប្រទេសវៀតណាម ។

នៅពេលដែលអ្នកសារព័ត៌មានយើងសួរ ថា ហេតុអ្វី បានជាផ្ទេរទំនិញនៅពេលយប់ តើទំនិញទាំងនេះជាទំនិញគេចពន្ធឬ ? សមត្ថកិច្ចឆ្លើយថា បើតាមម្ចាស់ទំនិញប្រាប់ថា ពួកគេបានបង់ពន្ធគយ រួចហើយ ក៏ប៉ុន្តែដោយពេលថ្ងៃមានភ្លៀងទើបខកដល់ពេលយប់។

ចំណែកមហាជនវិញ បានលើកឡើងថា ពួកគាត់ មានការព្រួយបារម្មណ៍ យ៉ាងខ្លាំងអំពីផ្លូវថ្នល់ ដោយរថយន្តដឹកទំនិញធុនយក្សប្រភេទវ៉អងទាំងនេះដឹកទំនិញធ្ងន់ ក្នុង១យប់ៗចាប់ពី៨គ្រឿងទៅ១០គ្រឿង ហើយថ្នល់១ខ្សែនេះពីមុនជាផ្លូវលំ ទើបតែរាជរដ្ឋាភិបាលផ្តល់ជាផ្លូវក្រាលកៅស៊ូ (កៅស៊ូស្តើង) សម្រាប់តែរថយន្តធុនស្រាល និងរថយន្តដឹកកម្មករ ធ្វើដំណើរ ហើយបើរថយន្តធុនយក្សដឹកទំនិញធ្ងន់ៗបែបនេះ និងធ្វើឲ្យស្រុតផ្លូវខូចជាមិនខានសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តា ចុះពិនិត្យនិងអនត្តរាគមន៍ផង។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីសមត្ថកិច្ចគយនិងរដ្ឋាករខេត្តស្វាយរៀងបានទេ មកដល់ព្រឹកថ្ងៃទី៨កញ្ញា២០២២នេះ ។បើតាមមន្ត្រីនគបាលសេដ្ឋកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ប៉ុស្ត៍ ច្រករបៀង ឬ ដំណាក់ គ្មានច្បាប់អនុញ្ញាត្តិ ឲ្យដឹកទំនិញចេញចូលទេពីក្រៅប្រទេសទេ គឺច្បាប់អនុញ្ញាតិ ឲ្យនាំទំនិញចេញចូលតាមច្រកទ្វា ព្រំដែនអន្តរជាតិ  ច្រកទ្វា ព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ហើយមានដាក់ មន្ត្រីគយ ពិនិត្យ ទំនិញ ចេញចូល ហើយបើលួចនាំទំនិញចេញ នៅពេលយប់តាមច្រករបៀងឬតាមដំណាក់ទាហាន ដោយគ្មានមន្ត្រីចំនាញពិនិត្យឯកសារទំនិញទេគឺ សង្ស័យជាទំនិញគេចពន្ធ៕ ដោយខេត្តស្វាយរៀង

Recently Posts