សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

  • Admin Page
  • July 30, 2022
  • Views 239

62e49c208a32f
62e49c323d8a3
62e49c3237318

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញញត្តិប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា។

នៅក្នុងញត្តិគាំទ្រ បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា ដែលគ្របដណ្ដប់សភាពាណិជ្ជកម្មរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង នៃកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែ អាសាឍ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

ជាការពិតណាស់ ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ ពិតជាធ្វើឡើងក្នុងគោល បំណងបម្រើឧត្តមប្រយោជន៍របស់ជាតិ សំដៅធានាស្ថាប័នកំពូលរបស់ជាតិ ដើម្បីធានាការពារ និងថែរក្សាឱ្យ បាននូវសុខសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅ គ្រប់កាលៈទេសៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងនាំមកនូវសេចក្តី សុខសាន្តដល់ប្រជាជនកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា សូមធ្វើការគាំទ្រការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញលើកនេះ និង ប្ដេជ្ញាបន្តចូលរួមគាំទ្រជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្ដារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែល មានថ្នាក់ដឹកនាំកំពូលថ្នាក់ជាតិដែលមានសញ្ជាតិខ្មែរតែមួយ ស្របតាមវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលនេះ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៕

Recently Posts