រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអញ្ជើញជួ បសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជនចំនួន ៤00 គ្រួសារនិងគ្រួសារជួបការលំបាក ១00 គ្រួសារនៅស្រុករមាសហែក

  • Admin Page
  • October 13, 2022
  • Views 208

img_20221013_183246_121
img_20221013_183224_831
img_20221013_183258_661
img_20221013_183226_297
img_20221013_183256_122
img_20221013_183254_258
img_20221013_183213_793
img_20221013_183221_335
img_20221013_183219_573
img_20221013_183210_820

ខេត្តស្វាយរៀង : នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែ អស្សុជ ឆ្នាំខាល ចត្វា ស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលាឆ្នាំ ២០២២ នេះ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិង យុវៈនីតិសម្បទានិង លោកជំទាវ បានអញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជនចំនួន ៤០០ គ្រួសារនិងគ្រួសារជួបការលំបាកចំនួន ១០០ គ្រួសារសរុបទាំងអស់មានចំនួន ៥00 គ្រួសារ។ស្ថិតនៅភូមិជាតិដីឃុំអណ្ដូងត្របែកស្រុករមាសហែកខេត្តស្វាយរៀង ។

 

នៅក្នុងពិធីនេះឯកឧត្ត មែន វិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម បានសំដែងនូវការស្វាគមន៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនិងមមាញឹកអញ្ជើញជួបសំណេះសំណាលសួរសុខទុកនិងចែកអំណោយជូនបងប្អូនគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ផ្ទះ ៤០០ខ្នងស្មើនឹង ៤០០ គ្រួសារនិងបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ១០០ គ្រួសារនៅភូមិដីកោះនាពេលនេះ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តស្វាយរៀងក៏ដូចជាមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមចំណែកក្នុងការសហការនិងអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងក៏ដូចជា រដ្ឋបាលខេត្តស្វាយរៀងដើម្បីសម្រេចបាននៅលទ្ធផលល្អដូចយើងឃើញស្រាប់នាពេលនេះផងដែរ ។

 

សូមបញ្ជាក់ថា : អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះរួមមាន:

. អង្ករ 20 គីឡូក្រាម

. មីមួយកេះ

. ត្រីខមួយយួរ

. ទឹកត្រីមួយយួរ

. ទឹកស៊ីអ៊ីវមួយយួរ

. សាប៊ូលាងដៃពីរដុំ

. ថវិការបស់ឯកឧត្តមរដ្ឋមន្ត្រីចំនួន ៥០ - ០០០ រៀលបូករួមជាមួយនឹងថវិការបស់នាយឧត្តមឧត្តមសេនីយ៍ សៅរី សុខាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ឧបត្ថម្ភចំនួន ៥០.០០០ រៀលបន្ថែមទៀតសរុបក្នុងមួយគ្រួសារទទួលបានថវិកា ១០០ .០០០រៀលផងដែរ ៕

ដោយលោកមាសសំអឿន

Recently Posts