ពលរដ្ឋចំនួន៤ភូមិក្នុងឃុំចន្ទ្រា ទទួលបានផ្លូវលំមួយខ្សែប្រវែងជិត៥.០០០ម៉ែត្រ ត្រូវបានជួសជុលនិងពង្រីកក្រាលថ្មមុិចឡើងវិញ ដើម្បីងាយស្រួលធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌ

  • Admin Page
  • September 21, 2022
  • Views 327

788f6292-eb7e-4cb5-8a70-a6b26a67d201

6e4beed8-9f42-4c73-b13e-855845b97c18
d87ee661-748d-4796-930c-bfe367a0d3bd
e266c6a9-e168-4459-b78b-ccaec60b6b17
616b0b03-e740-48df-b44e-43a4a34ea62a
dc88a9c3-41ab-415b-bc40-1fbbd77b176e

(ខេត្តស្វាយរៀង)៖ ដោយមើលឃើញនូវការទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្លូវលំមួយខ្សែឆ្លងកាត់ចំនួន៤ភូមិ គឺភូមិសែន.ត, ភូមិគោគតែក, ភូមិចន្ទ្រា និងភូមិតែងម៉ៅ ស្ថិតក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលផ្លូវនេះប្រវែងជិត៥.០០០ម៉ែត្រ ទទឹងប្រវែង៥ម៉ែត្រ ហើយថវិកាក្នុងការជួសជុលនោះជាថវិកាលទ្ធកម្មនៅតាមឃុំនីមួយៗ។ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានអញ្ជើញចុះពិនិត្យមើលនិងបញ្ជាគ្រឿងចក្រដើម្បីឈូសឆាយចាក់ថ្មមិច ធ្វើការជួសជុលនិងពង្រីកផ្លូវអោយធំជាងមុន។ 

 

លោកអភិបាលស្រុក បានមានប្រសាសន៍ឲ្យដឹងថាៈ នាពេលបច្ចុប្បន្នផ្លូវមួយនេះមានសភាពតូចចង្អៀតនិងខូចខាតច្រើនហើយនៅរដូវវស្សានេះស្ថានភាពផ្លូវគឺមានទឹកដក់និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះជាពិសេសគឺនៅពេលបងប្អូនប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារតែជួបការលំបាកក្នុងការធ្វើដំណើរជាពិសេសក្នុងឱកាសរដូវភ្ជុំបិណ្ឌ កាន់បិណ្ឌនេះតែម្តង។ 

 

លោកបានសំណូមពរនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។ 

 

លោកអភិបាលស្រុកបានមានប្រសាសន៍បន្ថែមថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវ១ខ្សែនេះឡើងវិញផងដែរ នៅផលនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។ 

ម្យ៉ាងវិញទៀតនៅពេលផ្លូវនេះបានជួសជុលរួចហើយនោះសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃ មិនថានៅទីក្រុងឬជនបទនោះឡើយ៕ ដោយ:Win

 

 

 

Recently Posts