កម្ពុជាចង់ឃើញឯកភាពអាស៊ានរឹងមាំឡើងវិញ ដើម្បីពង្រឹងកម្លាំងសាមគ្គីភាពសម្រាប់ទំនាក់ទំនងជាមួយមហាអំណាច

  • Admin Page
  • July 20, 2022
  • Views 140

269be872-d2b8-461c-8866-d4ca9769d2dc
9b4be4c4-b297-48e5-b04d-17b8f7fbcebc
206b0968-4c83-4bfa-b3e7-c76ab7972665
5af36bea-2372-4712-8e01-e41a50336d37

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២--

កម្ពុជានឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅដើមខែសីហាខាងមុខនេះ។កិច្ចប្រជុំដែលការចូលរួមពីប្រទេសជាសមាជិកអាស៊ាននិងប្រទេសពាក់ព័ន្ធ សរុបប្រមាណ៣៨ប្រទេសផងនោះត្រូវបាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបង្ហាញបំណងប្រាថ្នាចង់ឃើញឯកភាពរបស់សហគមន៍អាស៊ានរឹងមាំឡើងវិញ ដើម្បីពង្រឹងកម្លាំងសាមគ្គីភាពសម្រាប់ទំនាក់ទំនងជាមួយប្រទេសមហាអំណាច។

ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ពាក់ព័ន្ធនឹងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ នៅព្រឹកទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញឱ្យអាស៊ានមានការស្រុះស្រួលគ្នាយល់ព្រមឱ្យប្រទេសមីយ៉ាន់ម៉ាអាចចូលរួមប្រជុំជាមួយសមាជិកអាស៊ានដោយស្មើមុខស្មើមាត់ ដើម្បីបង្ហាញភាពជាធ្លុងមួយរបស់សហគមន៍អាស៊ាន។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា «សម្តេចប្រឹងប្រែងយ៉ាងណាឱ្យអាស៊ានវិលទៅរក១០ប្រទេសវិញ ព្រោះអាស៊ាន៩មិនមែនអាស៊ានទេ អាស៊ាន១០ទើបអាស៊ាន បើនាំគ្នាបណ្តែតបណ្ដោយទៅ ថ្ងៃក្រោយ អាចមានអាស៊ាន៩ អាចអាស៊ាន៨ ថ្ងៃក្រោយអាស៊ាន៧ អ៊ីចឹងឯកភាពអាស៊ានទៅណា គោលការណ៍អាស៊ានមិនបានគោរព ឯកភាពអាស៊ានវាបាត់បង់ សាមគ្គីភាពអាស៊ានអត់មាន អ៊ីចឹងអាស៊ាននឹងចុះខ្សោយក្នុងពេលអាស៊ានកំពុងត្រូវការការឯកភាពគ្នាដើម្បីពង្រឹងកម្លាំងរបស់អាស៊ានក្នុងការទាក់ទងជាមួយនឹងដៃគូខាងក្រៅដែលសុទ្ធជាដៃគូធំៗមាន អាម៉េរិក ចិន ជប៉ុន កូរ៉េ អូស្រ្តាលី អ៊ីយូ សុទ្ធតែប្រទេសធំៗទាំងអស់»។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នៅមានប្រទេសមហាអំណាច មានកម្លាំងខ្លាំងក្លាមួយចំនួនទៀតដូចជា ឥណ្ឌា រុស្ស៊ី ជាដើម« អ៊ីចឹងដៃគូរបស់យើង សុទ្ធតែប្រទេសធំៗណាស់ ហើយចឹងបើអាស៊ានមាន១០ប្រទេស យើងពិបាកក្នុងការទំនាក់ទំនងជាមួយគាត់ដោយភាពស្មើគ្នាផង ចុះទម្រាំ៩ប្រទេស តើកម្លាំងរបស់យើងវាធ្លាក់ដល់ណា ចឹងសម្តេចលោកខំប្រឹងថា អូសឱ្យមកនៅដប់ប្រទេសវិញ»។

សូមរម្លឹកថា ទាក់ទងការប្រឹងប្រែងរបស់កម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានបំពេញទស្សនកិច្ចជាបន្តបន្ទាប់ ដើម្បីប្រឹងជួយសម្របសម្រួលឱ្យស្ថានការនៃប្រទេសមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពដើមវិញ។ កាលពីថ្ងៃទី ៣០មិថុនាដល់ថ្ងៃ ០២កក្កដា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា បានជួបជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) តំណាងគណបក្សនយោបាយចំនួន៧នៅមីយ៉ាន់ម៉ា ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) តំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) និង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌៕

Recently Posts