មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីបានក្លាយខ្លួនជាមជ្ឈមណ្ឌលអន្តរជាតិ

  • Admin Page
  • July 20, 2022
  • Views 137

92b2768aa29c67c9284d29583f1edc58

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត Krasae Chanawongse សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សាភិ បាលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ។

ក្រោយជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា លោកសាស្រ្តាចារ្យបណ្ឌិត Krasae Chanawongse បានគោរពជំរាបជូនសម្តេចថា ក្នុងឱកាសនេះលោកមានគោលបំណង ៣ ទី១គឺគោរពរាយការណ៍ជូនសម្តេចពីវឌ្ឍន ភាពនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ីដែលបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ ។ ទី២ គោរពជូនអាហារូបករណ៍ ៤០កន្លែងដល់និស្សិតកម្ពុជា និងទី៣ សុំការអនុញ្ញាតសុំជួបសម្តេចម្តងទៀតនៅឆ្នាំក្រោយ។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ជាការឆ្លើយតប សម្តេចតេជោបានសម្ដែងនូវការអបអរសាទរ រីករាយដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា គប្បីធ្វើយ៉ាងណាជំរុញឲ្យអង្គការនេះ មានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះបានជាក់លាក់ ហើយបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម Krasae ដែលបានផ្តល់អាហារូបករណ៍ដាក់ឈ្មោះសម្ដេចតេជោសម្រាប់សិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃហើយសម្ដេចបានសុំឲ្យឯកឧត្តមបន្តពិភាក្សាជាមួយឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដើម្បីជ្រើសរើសសិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃ។ដោយឡែកចំពោះការស្នើសុំជួបសម្ដេចសារជាថ្មីនៅឆ្នាំក្រោយនោះ សម្ដេចបានសម្ដែងនូវសេចក្តីរីករាយនឹងជួបឯកឧត្តមនៅរាល់ពេលអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា៕

45f29fd4ab78b91a55468b0441023f8a
26211a8fbbb7ac2d6a9fe1b7c6f606ad
Recently Posts