នាយឧត្តមសេនីយ៍ នាង ផាត ទទួលជួបពិភាក្សាការងារជាមួយ នាយការិយាល័យអនុព័ន្ធយោធាប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • Admin Page
  • July 22, 2022
  • Views 223

photo_2022-07-22_16-19-39
photo_2022-07-22_16-19-38

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២

 

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ទទួលជួបពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Muhaned Tayyab នាយការិយាល័យ អនុព័ន្ធយោធាប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅព្រះរាជាណាចក្រថៃ នាថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងការពារជាតិ។

 

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងថា ក្នុងនាមសម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមស្វាគមន៍ និង កោតសរសើរចំពោះ លោកវរសេនីយ៍ឯក Muhaned Tayyab ដែលបានពិភាក្សាយ៉ាងលម្អិត នូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនាពេលអនាគត ហើយ កិច្ចពិភាក្សានេះពិតជាមានសារៈសំខាន់ ក្នុងការពូនជ្រំចំណង មិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរកម្ពុជា-ប៉ាគីស្ថាន។

 

លោកវរសេនីយ៍ឯក នាយការិយាល័យ អនុព័ន្ធយោធាប៉ាគីស្ថាន ប្រចាំព្រះរាជា ណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅព្រះរាជាណាចក្រថៃ បានជម្រាបនាយឧត្តម សេនីយ៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ពីទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥២ ដែលប្រទេសលោក បានទទួលស្គាល់ ឯករាជ្យ របស់កម្ពុជា ពីអាណានិគមនិយមបារាំង។ កាលពីអំឡុងឆ្នាំ ១៩៩២-៩៣ កងទ័ព(អ៊ុនតាក់) ប៉ាគីស្ថាន ក៏បានចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជា ជាតិប្រចាំនៅកម្ពុជា ផងដែរ។

 

លោកវរសេនីយ៍ឯក Muhaned Tayyab បន្តទៀតថា រហូតមកដល់ពេលនេះ កង យោធពលខេមរភូមិន្ទ កំពុងមានការរីកចម្រើនលើសក្ដានុពលជាច្រើន សម្រាប់ធ្វើសហ ប្រតិបត្តិការជាមួយគ្នា។ ខ្ញុំសង្ឃឹមថា ក្នុងដំណាក់កាលណាមួយ ភាគីទាំងសង ខាងអាច នឹងពិចារណា និងមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ លើកិច្ចសហប្រតិបត្តិការ យោធា។

 

នាយឧត្តមសេនីយ៍ នាង ផាត អរគុណចំពោះការលើកឡើង របស់លោក វរសេនីយ៍ឯក Muhaned Tayyab យើងនឹងបន្តពិភាក្សាលម្អិត នូវកិច្ចសហប្រតិបត្តិការរវាង កងទ័ពទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ បន្តទៅទៀតនាពេលអនាគត ៕

Recently Posts