សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងអប់រំសិក្សាអំពីស្ថានភាពនៃការធា្លក់ចុះរបស់សិស្សជាយុវជនក្នុងការប្រឡងបាក់ឌុប

  • Admin Page
  • February 02, 2023
  • Views 370

image_2023-02-02_12-40-52
image_2023-02-02_12-41-16

AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣

 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការបារម្ភអំពីចំនួនយុវជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)មានការធ្លាក់ចុះ ហើយបានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡាធ្វើការសិក្សាអំពីស្ថានភាពនេះ ។ ការបារម្ភ និងស្នើសុំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិន្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១ ០៤៩ នាក់ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ នាក់ ។

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្អែកទៅលើលទ្ធផលនៃការជាប់សញ្ញាបត្រ ហើយយើងវិភាគតាមទិន្នន័យនៃការជាប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)គឺប្រឡងជាប់ ៩០,៩៥០ នាក់ ស្មើ នឹង ៧២,៣៧ ភាគរយ ក្នុងនោះស្រ្តី ៥២,៥១២ នាក់ ។ សម្តេចតេជោបញ្ជាក់ថា៖ «តើយើងគួរដោះស្រាយបញ្ហាយុវជនរបស់យើងយ៉ាងម៉េចបើគម្លាតវាធំពេករវាងស្ត្រីនិងបុរស»។ សម្តេចតេជោថ្លែងបន្ដថា ក្នុងចំណោមសិស្ស ១០០ នាក់ មានសិស្សជាស្ត្រី ៧៧នាក់ ចំណែកសិស្សជាយុវជននៅសល់ ២៣ នាក់ ហើយហេតុអីយើងមិន បគិតមើលយើងក្លាយទៅជាភាគតិចហើយ។

 

សម្តេចសម្ដេចនាយករដ្ឋមន្រ្ដីបានលើកឡើងថា នេះគឺជាចំណុចមួយ ម្ខាងយើងមានមោទនភាពអំពីការកើនឡើងនៃចំនួនសិស្សជាស្ត្រីដែលបានប្រឡង ជាប់នៅមធ្យមសិក្សាទុតិយភូមិ យើងពិតមានមោទនភាព និងម្យ៉ាងទៀតយើងមានការកង្វល់ត្រង់ថាហេតុអីបានជាក្នុងចំនួនអ្នកជាប់១០០នាក់ ក្នុងនោះ ៧៧នាក់ បានទៅជាស្ត្រី និងសិស្សជាយុវជនមានតែ ២២នាក់ប៉ុណ្ណោះ។ សម្ដេចតេជោអះអាងថា៖ «អីចឹងចំណុចនេះជាចំណុចតើវាមកពីមូលហេតុអ្វី។ ផ្នែកសិក្សាផ្នែកការស្រាវជ្រាវគួរត្រូវធ្វើការស្រាវជ្រាវតើមកពីមូលហេតុអ្វី ។ យុវជនចូលចិត្តដើរលេងក្នុងពេលដែលយុវនារីខិតខំរៀននៅផ្ទះ ឬក៏ប្រឹងប្រែងរៀន ឬយ៉ាងម៉េចបានជាវាកើតឡើងស្ថានភាពបែបនេះ។ ពីមុនគម្លាតវាមិនធំប៉ុន្មានទេ ប៉ុន្តែឥឡូវនេះវាមានគម្លា តធំណាស់មិនដឹងថាតើក្រសួងអប់រំបានសិក្សាពីចំណុចនេះដែរឬទេ ។

 

សម្តេចតេជោបានឱ្យដឹងដែរថា ត្រូវធ្វើយ៉ាងម៉េចដើម្បីជំរុញយុវជនព្រោះឥឡូវនេះវាបានខុសគ្នាមួយជាពីរហើយ សិស្សនារីបានទទួលនូវសំឡេង២ភាគ៣ហើយ។ ចំណុចនេះជាចំណុចដែលយើងត្រូវយក ចិត្តទុកដាក់តើត្រូវពង្រឹងរបៀបម៉េច។ សម្តេចតេជោបានបន្ថែមថា៖ «ប្រសិនបើរឿងនេះវាជារឿងសកល ក៏ប៉ុន្តែខ្ញុំគិតថាវាមិនមែនជារឿងសកលទេ បើយើងផ្អែកថាវាជារឿងសកលពេក បន្តិចទៀតយុវជននឹងធ្លាក់បាក់ឌុបទាំងអស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា អ្វីដែលជាការកត់សម្គាល់នៅឆ្នាំនេះការប្រឡងបាក់ឌុបរបស់យើងមាន ២៥ខេត្ត ក្រុង មាននិទ្ទេស A ទាំងអស់ នេះវាជាចំណុចខុសប្លែកពីឆ្នាំមុនៗដែលមានខេត្តខ្លះ មិនមានអ្នកជាប់និទ្ទេស A ទេ៕ដោយ៖ រិទ្ធី សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts