លោកស្រី ពេជ្រ សឹម និងស្វាមីព្រមទាំងបុត្ររស់នៅសហរដ្ឋអាមេរិក ដង្ហែរបុណ្យកឋិនទានសាមគ្គី ចូលមកវត្តសាមគ្គីរង្សី ស្ថិតនៅភូមិទួលអង្គប់ឃុំសំបួរស្រុកស្វាយទាប

  • Admin Page
  • November 01, 2022
  • Views 246

img_20221101_143957_244
img_20221101_143954_893
img_20221101_143949_968
img_20221101_143952_002
img_20221101_143947_353
img_20221101_143944_500

ខេត្តស្វាយរៀង៖ លោកស្រី ពេជ្រ សឹម និងស្វាមីព្រមទាំងបុត្ររស់នៅសហរដ្ឋអាមេរិក

បានមូលមតិគ្នាដើម្បីផ្ដួចផ្ដើមដង្ហែរកឋិនទានមកកាន់វត្តសាមគ្គីស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរស្រុកស្វាយទាបខេត្តស្វាយរៀងនៅរសៀលថ្ងៃទី ៣០និង ៣១ខែតុលាឆ្នាំ ២០២២។

ពិធីនេះបានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី លោកគ្រូអាចារ្យ គណៈកម្មការ  ពុទ្ធបរិស័ទចំណុះជើងវត្តសាមគ្គីយ៉ាងច្រើនកុះករ។

 

ក្នុងឱកាសនោះដែរលោកស្រីក៏បានប្រគេនគ្រឿងបរិក្ខារបុណ្យ ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ មាតាបិតាជីដូនជីតាញាតិកាទាំង ៧សន្ដាន ទៅតាមគន្លងប្រពៃណីសាសនា លោកស្រី បានសំដែងនូវសេចក្តីគោរព ចំពោះព្រះសង្ឃ និងចំពោះពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីកឋិនទានខាងលើនេះផងដែរ។

 

នៅក្នុងកម្មវិធីនេះដែរ លោក ស្រី ពេជ្រ សឹម ព្រមទាំងបងប្អូនមកពីសហរដ្ឋអាមេរិកនិងក្រុងភ្នំពេញបាននាំមកនៅអំណោយចែកជូនដល់លោកយាយលោកតា ដូចជា សារុងក្រម៉ានិងថវិកាមួយចំនួន ព្រមទាំងប្អូនៗសិស្សានុសិស្សរួមមានប៊ិចសៀវភៅខ្មៅដៃនិងថវិកា៥០០០រៀលលោកគ្រូអ្នកគ្រូចំនួន ៤ ម៉ឺនរៀល។

បើតាមគណៈកម្មការអាចារ្យវត្តសាមគ្គីបានឲ្យដឹងថា ក្នុងកម្មវិធីបុណ្យកឋិនទានដែលពុទ្ធបរិស័ទបានប្រគេនបច្ច័យសម្រាប់កសាងវត្តដែលកំពុងមានការខ្វះខាតខាងលើនេះសរុបជាទឹកប្រាក់បានចំនួន៣៥២០០ដុល្លារសហរដ្ឋអាមេរិកនិងថវិកាខ្មែរចំនួន២៨ ៥៧០ ០០០រៀលគាត់សម្រាប់ទុកកសាងដែលបច្ចុប្បន្នទីអារាមវត្តកំពុងមានការខ្វះខាតជាច្រើន។

 

បើតាមព្រះតេជគុណសំមៃ ដារ៉ាព្រះចៅអធិការវត្តថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវ និងក្រុមគ្រួសារ ឯកឧត្តម លោកឧកញ៉ា  លោក លោកស្រី ទាំងអស់ ដែលជ្រះថ្លាបានចូលជាបច្ច័យ និងទេយ្យវត្ថុ ដើម្បីរួមចំណែកចាប់មគ្គផលកុសលអនិសង្ស និងអនុមោទនាយកផល្លានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនជាពិសេសទៅទៀតនោះលោកស្រីពេជ្រសឹមនិងស្វាមីព្រមទាំងបុត្រដែលឆ្លងកាត់មកពីសហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរ។

ព្រះតេជគុណមានសង្ឃដីកាកោតសរសើរដល់ពុទ្ធបរិស័ទញាតិញ៉ូមដែលបានអញ្ជើញចូលរួមទាំងអស់សូមប្រសិទ្ធពរជ័យ បវរសួស្ដី ជ័យមង្គលដែលបានចូលរួមក្នុងពិធីនេះ សូមឲ្យបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Recently Posts