លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល

  • Admin Page
  • July 20, 2022
  • Views 131

49124743-abfb-4482-bf96-3754fd7
1e21d3c6-6dcf-407f-a262-88f60db

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២

​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ គ្រុយ លាងស៊ីម រដ្ឋលេខាធិការក្រសួង សុខាភិបាល ស្ដីអំពីកិច្ចសហប្រតិបត្តិការ រវាងកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរ ជនឆ្នើមថ្នាក់ជាតិ ជាមួយក្រុមការងារមហារីកមាត់ស្បូន នៃក្រសួងសុខាភិបាល កាលពី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

​ក្នុងឱកាសនោះ លោកជំទាវ គ្រុយ លាងស៊ីម បានមានប្រសាសន៍ថា “ដោយសារ បច្ចុប្បន្ននេះ វិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យអត្រានៃការឆ្លងជំងឺអេដស៍ និងជំងឺស្វាយ ពីម្តាយ ទៅកូនមានការកើនឡើង។

លោកជំទាវបន្តថា ដោយមើលឃើញពីការយល់ដឹងអំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ របស់ប្រជាជនយើងនៅមានកម្រិតទាប និងមើលឃើញកាកបាទ ក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានកម្មវិធីអប់រំផ្សព្វផ្សាយអំពីសុខភាព មាតា ទារក និងកុមារ ពីការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ និងជំងឺស្វាយ ទើបក្រុម ការងារមហារីកមាត់ស្បូននៃក្រសួងសុខាភិបាល សុំសហការជាមួយគ្នា ក្នុងការផ្សាព្វផ្សាយ ឱ្យយល់ដឹងអំពីជំងឺអេដស៍ និងជំងឺស្វាយ ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ និងជំងឺមហារីកផ្សេងៗទៅដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសទៅដល់យុវវ័យ “ស្ត្រី”។

ជាមួយគ្នានោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានបញ្ជាក់ថា “យើងអាចសហការរួមគ្នា ធ្វើសកម្មភាពអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់របស់បង ប្អូនប្រពលរដ្ឋ អំពីការទប់ស្កាត់ការចម្លង ជំងឺអេដស៍និងជំងឺស្វាយ ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ និងជំងឺមហារីកផ្សេងៗ ដើម្បីលើកកម្ពស់របស់បងប្អូនប្រជាពលរដ្ឋយើង”។

លោកជំទាវអគ្គលេខាធិការរងទី១ បានបញ្ជាក់ទៀតថា “វិធីសាស្រ្តក្នុងកិច្ច សហការ រួមមាន៖ ការផ្សព្វផ្សាយដល់មូលដ្ឋានផ្ទាល់ ចូលរួមបណ្តុះបណ្តាលជួយគ្នា ចូលរួមកិច្ចពិភាក្សា បច្ចេកទេស ការធ្វើបទយកការណ៍ចាក់ផ្សាយតាមស្ថានីទូរទស្សន៍ផ្សេងៗ និងតាមរយៈការធ្វើ វេទិកាប្រចាំខែនៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ”៕

Recently Posts