លោកស្រី ឱ វណ្ណឌីន អំពាវនាវផ្ដល់ព័ត៌មានក្នុងករណីរកឃើញវត្តមាន ជនជាតិនីហ្សេរីយ៉ាដែលមានកើតជំងឺអុតស្វា ដើម្បីមានវិធានការសុខាភិបាលជាបន្ទាន់

  • Admin Page
  • July 24, 2022
  • Views 160

62dbd20e95f05
0d2c23e94e9d4ed8f2880fdcfa995d2a

អត្ថបទ៖ គង់ វណ្ណៈ 

 

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើការអំពាវនាវដល់សាធារណជន សហការគ្នាចូលរួមសង្កេត និងផ្តល់ព័ត៌មាន ប្រសិនបើឃើញជនជាតិនីហ្សេរីយ៉ាដែលមានកើតជំងឺអុតស្វា និងសូមជូនព័ត៌មានទៅអាជ្ញាធរសុខាភិបាល ដែលនៅជិតលោកអ្នក ឬហៅទៅលេខ ១១៥ ដើម្បីមានវិធានការសុខាភិបាលជាបន្ទាន់ ដើម្បីទប់ស្កាត់ការចម្លងវីរុសអុតស្វានេះបានទាន់ពេលវេលា។  

 

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ករណីជនជាតិនីហ្សេរីយ៉ាដែលមានកើតជំងឺអុតស្វាដែលបានធ្វើរោគវិនិឆ្ឆ័យដោយអាជ្ញាធរសុខាភិបាលថៃហើយដែលបានគេចខ្លួនតាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មកនោះ គ្រាន់តែឮថាប្រហែលជាចូលមកកម្ពុជា (ដោយអាជ្ញាធរថៃបាត់ទំនាក់ទំនងដែរនោះ) ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កំពុងតែឆែកឆេរ ស្វែងរក និងបង្កើនការប្រុងប្រយ័ត្ន នៅគ្រប់ទីតាំង និងច្រកចេញចូល តែមកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានណាដែលបញ្ជាក់ថាជនជាតិនេះ បានមកដល់កម្ពុជា ឬបានមកដល់ខេត្តព្រះសីហនុ ហើយនោះទេ។  

 

 «មិនទាន់មានរកឃើញវត្តមាននៃបុគ្គលនីហ្សេរីយ៉ាដែលមានជំងឺអុតស្វានេះនៅកម្ពុជានៅឡើយទេ»។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន ប្រាប់អ្នកសារព័ត៌មាន៕

Recently Posts