រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ កោះហៅប្រតិបត្តិករទូរគមនាគមន៍ ចំនួន ៤៥ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត

  • Admin Page
  • July 20, 2022
  • Views 158

f2d163b3-99c4-4db8-886b-a0e268824ef3
da2057a7-1f8d-40b0-91cf-fce10b6a5830
a00b84ac-d460-4934-b376-c4493f66c38e
b4c825ac-c26b-4700-97f1-f24724ca2701
1f6c9eb6-ee31-4d9c-9ab5-df336bd304ac

ភ្នំពេញ៖ រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគម៍កម្ពុជា លោក ជា វ៉ាន់ដេត បានជួបជាមួយនឹងប្រតិបត្តិករទូរគមនាគមន៍ចំនួន ៤៥ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យ។

បើតាមការចេញផ្សាយរបស់ក្រសួង បានឱ្យដឹងថា ក្នុងជំនួបទាំងនោះ លោករដ្ឋមន្ត្រី បានប្រាប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីបញ្ហាទូរសព្ទចល័ត បញ្ហាសេវាអ៊ីនធឺណិត និងវិធានការដោះស្រាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតបានល្អប្រសើរឡើង។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទ និងអ៊ិនធើណេតទាំងអស់ ពង្រឹងសេវាទៅកាន់តំបន់ទេសចរណ៍នៅទូទាំងប្រទេស ដើម្បីពង្រីកទេសចរផ្ទៃក្នុង។

ក្រោយការដាក់ចេញអានុសាសន៍ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យដឹងថា ក្រសួងនឹងចាប់ផ្តើមការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល៕

Recently Posts