ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញពិនិត្យមើលសំណង់អាគារ ជួបជាមួយក្រុមគ្រូពេទ្យ និងសួរសុខទុក្ខអ្នកជំងឺដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែករមាសហែក

  • Admin Page
  • September 11, 2022
  • Views 156

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍  ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែកខេត្តស្វាយរៀង រួមនឹងមន្ត្រីក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកជាច្រើនទៀត  បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីគ្រូពេទ្យ សួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល និងអញ្ជើញចុះពិនិត្យសំណង់ អគារមន្ទីរពេទ្យបង្អែកថ្មីដែលកំពុងសាងសង់ នៅបរិវេណការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក។

 

មានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រមាណ២០០នាក់នៅក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអាជ្ញាធរដែនដីមូលដ្ឋានក៏ដូចជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅទីនោះដោយក្តីនឹករលឹក។

 

ឯកឧត្តម សៅ សុខា បានបញ្ជាក់ថា លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យមានតួនាទីភារកិច្ចសំខាន់ណាស់ក្នុងការពិនិត្យព្យាបាលអ្នកជំងឺក៏ដូចជាបានចូលរួមផ្សព្វផ្សាយអំពីបញ្ហាសុខភាពផ្សេងៗជូនចំពោះប្រជាពលរដ្ឋ។ ពិសេសកន្លងទៅនេះ ក្រុមគ្រូពេទ្យយើងបានយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយពិនិត្យព្យាបាលនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយទទួលបានជោគជ័យ និងមានការរួមគ្នាអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងទទួលការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋានហើយនិងកំពុងបន្តចាក់នៅដុសជំរុញបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋ។

 

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកឃុំនិងក្រុមការងារចុះមូលដ្ឋានឃុំទាំងអស់នៃស្រុករមាសហែកដើម្បីផ្ដោតការយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រូពេទ្យ ជីវភាពរស់នៅរបស់គ្រូបង្រៀន និវត្តន៍ជន និងជួយកសាងវិស័យព្រះពុទ្ធសាសនាផងដែរ។ ជាមួយគ្នានេះដែរក៍បានជួយផ្សព្វផ្សាយចលនាប្រជាពលរដ្ឋឲ្យចូលរួមការពារសន្តិភាព ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់មូលដ្ឋាន ការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការចូលរួមអនុវត្តអនាម័យថែទាំសុខភាពមិនឲ្យមានឆ្លងជំងឺផ្សេងៗមានការអនុវត្តវិធានការ៣កុំ៣ការពារ និងការទៅទទួលការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានិងគ្រប់ដូស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ ។

 

នៅក្នុងឱកាសនៃការជួបសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា ក៏បានឧបត្ថម្ភថវិកាដល់ក្រុមគ្រូពេទ្យ និងចែកអំណោយដល់ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែករមាសហែកផងដែរ ៕

img_20220911_202657_813
img_20220911_202652_829
img_20220911_202648_292
img_20220911_202646_568
img_20220911_202634_314
img_20220911_202641_282
img_20220911_202650_765
img_20220911_202639_154
img_20220911_202632_747
img_20220911_202643_705
img_20220911_202636_915
Recently Posts