មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឱ្យអ្នកដឹកនាំក្នុងវិស័យសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ត្រូវសម្របខ្លួនឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ

  • Admin Page
  • July 14, 2022
  • Views 386

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៤.០៧.២០២២

ss1
ss2
ss3
ss4
ss5

មន្រ្តីនជាន់ខ្ពស់ក្រសួងព័ត៌ មានបានជំរុញឱ្យអ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទំាងរដ្ឋនិងឯកជនត្រូវធ្វើការសម្របខ្លួនឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ ដោយត្រូវមានសមត្ថភាពជាមូលដ្ឋានក្នុងការដឹកនាំ ការសម្រេចចិត្តរហ័ស ការកសាង និងពង្រឹងសមត្ថភាពក្រុមការងារឱ្យមានគុណភាព ។.. ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនា យកដ្ឋានព័ត៌មាននិងសោត ទស្សន៍ បានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពី«ភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០» នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២ ថា នាពេលបច្ចុប្បន្ននេះ ចរន្តនៃការរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រនិងបច្ចេក វិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានក្លាយទៅជាកត្តាគន្លឹះមួយ កំណត់នូវនិន្នាការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម ជាមួយ នឹងការបង្កើតឡើងទាំងកាលានុវត្តភាពនិងទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល ។ ឯកឧត្តមបានបន្តថា បច្ចេក វិទ្យាទាំងនេះបានធ្វើឱ្យមាន ការផ្លាស់ប្តូរយ៉ាងលឿន នៅ ក្នុងល្បឿនមួយដែលធ្លាប់មានពីមុនមក និងបានផ្តល់ឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយ មានលទ្ធ ភាពបង្កើនការផលិត របស់ខ្លួន ប្រសិទ្ធភាពការងារ និងគុណភាពនៃផលិតកម្ម ដូចជា រូបភាព សំឡេង និង ល្បឿន និងកាត់បន្ថយនូវការចំណាយលើថ្លៃដើមនៃការផលិត។ ជាពិសេសបច្ចេកវិទ្យា បានជំរុញ និងលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិត និង ធ្វើឱ្យមានភាពសម្បូរបែបក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត ។ ឯកឧត្តមបានបន្ថែមថា ដូច្នេះហើយ អ្នកដឹកនាំក្នុងវិស័យសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ត្រូវសម្របខ្លួននិងកែប្រែការដឹកនាំបែបប្រពៃណី ធ្វើយ៉ាងណាឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យានេះ ដើម្បីឱ្យអង្គភាពសារព័ត៌មានខ្លួនអាចរស់រាន និងឈរជើងបានក្នុងទីផ្សារបានយូរអង្វែង ។ « អ្នកដឹកនាំក្នុងវិស័យសារព័ត៌មានត្រូវបង្កើតគំរូអាជីវកម្មថ្មី ប្រកបដោយការច្នៃប្រឌិត ស្វែងយល់បន្ថែមពីតម្រូវការអតិថិជន និងប្រើប្រាស់នូវការគ្រប់គ្រងបែបថ្មី ។ គំរូ និងការអនុវត្តនៃភាពជាអ្នកដឹកនាំបែបប្រពៃណី ត្រូវបានគេឈប់យកមកប្រើទៀតហើយ ដោយត្រូវជំនួសវិញនូវរចនាសម្ព័ន្ធនៃភាពជាអ្នកដឹកនាំ និងលក្ខណៈរបស់អ្នកដឹកនាំថ្មី» ។ ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់បន្ថែមថា ទោះបីឌីជីថលូបនីយកម្មនៃប្រព័ន្ធផ្សព្វផ្សាយបានផ្តល់នូវឱកាសជាច្រើន ក៏ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌ មាន បានប្រឈមនឹងបញ្ហាមួយចំនួន ដូចជា បញ្ហាហិរញ្ញវត្ថុ ការបាត់បង់ការងារ ការទាមទារឱ្យអ្នកសារព័ត៌ មានមានកម្រិតអប់រំនិងជំនាញខ្ពស់ ការកើនឡើងនៃព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានផងដែរ ៕

Recently Posts