ក្រសួងមហាផ្ទៃ គ្រោងបើកប្រតិបត្តិការធំ ត្រួតពិនិត្យការរស់នៅរបស់ជនបរទេស លើកលែងតែមន្ត្រីការទូត

  • Admin Page
  • July 26, 2022
  • Views 149

62df7a5720b68

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃនឹងបើកប្រតិបត្តិការជាទ្រង់ទ្រាយធំត្រួតពិនិត្យការរស់នៅរបស់ជនបរទេសទាំងអស់ លើកលែងតែមន្ត្រីការទូត ប៉ុណ្ណោះ។ គម្រោងនេះធ្វើឡើងបន្ទាប់ពីអាមេរិកបានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ នៃការជួញដូរមនុស្ស។

62df7a61de2e9

សម្តេចក្រឡាហោ ស ខេង បានលើកឡើងដូចនេះ ក្នុងពិធីបិទវគ្គសុក្រឹតការវគ្គ១ នៅបណ្ឌិតសភានគរបាល ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ការត្រួតពិនិត្យការរស់នៅរបស់ជនបរទេសនេះ ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោង ចំពោះការជួញដូរមនុស្ស ហើយក្រសួងមហាផ្ទៃត្រូវតែបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថានៅតាមសណ្ឋាគារ ការដ្ឋាន និងតាមក្រុមហ៊ុននានានោះទេ លើកលែងតែមន្ត្រីការទូត ប៉ុណ្ណោះ។ ទន្ទឹមនេះ សម្តេចក្រឡាហោម ក៏បានឆ្ងល់យ៉ាងខ្លាំង ចំពោះក្រសួងការបរទេសអាមេរិកដែលដាក់ប្រទេសកម្ពុជាចូលជាបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ចំពោះការជួញដូរមនុស្ស ខណៈកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការសហការទប់ស្កាត់នូវអំពើជួញដូរមនុស្សនេះ។ ទោះជាយ៉ាងនេះក៏ដោយកម្ពុជានៅតែមានឆន្ទៈមុះមុតក្នុងការសហការប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្សជានិច្ច ហើយនឹងបើកប្រតិបត្តិការធំ ដើម្បីសម្អាតអំពើជួញដូរមនុស្សនៅកម្ពុជា ស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។

62df7a6201b38

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់កម្ពុជាជាចំណាត់ថ្នាក់លេខ២អស់រយៈពេលពីរឆ្នាំមកហើយ ខណៈចំណាត់ថ្នាក់លេខ២នេះ ជាប្រទេសមានការខិតខំប្រឹងប្រែង និងមានការឆ្លើយតប និងមានភាពចន្លោះប្រហោង ដែលត្រូវបំពេញបន្ថែមក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជូញដូរមនុស្ស។ នៅឆ្នាំ២០២២ អាមេរិកសម្រេចដាក់កម្ពុជាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ មានន័យថា កម្ពុជាមានភាពប្រងើយកន្តើយ គ្មានការយកចិត្តទុកដាក់ និងគ្មានការខ្វាយខ្វល់ចំពោះកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រហូតដល់គេអាចសម្រេចដាក់ទណ្ឌកម្មដល់ប្រទេសកម្ពុជាទៀតផង៕

62df7a620d48f
62df7a62180de
62df7a622fa74
62df7a622306e

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

Recently Posts