សម្តេចតេជោ ហ៊ុន សែន ៖ ការបោះឆ្នោតនៅកម្ពុជាមានចរិត ២ យ៉ាង

  • Admin Page
  • August 03, 2023
  • Views 230

2a72c59fea8b0ddeae079a4ab3678758
d98e5948affc298f508096f7bad7399b
cbd6716f08d43c9dbea46e50faeaf5af
f1a8b9f42f9570c627c196c0d1f2a8f4
090d65894fd28752a0e2304460e5d528
c563648b253ceabe177398c8c2dbc1ed
64cb0740945f8

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការបោះឆ្នោតនៅកម្ពុជា មានចរិតពីរយ៉ាង ទីមួយ គឺការប្រកួតប្រជែងរកកៅអីនៅសភា។ ទីពីរ ការប្រកួតប្រជែងពិតប្រាកដរវាងអ្នកគាំទ្រទៅបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងអ្នកបំផ្លាញប្រជាធិបតេយ្យតាមរយៈរារាំងមិនឲ្យគេទៅបោះឆ្នោត និងអ្នកបំផ្លាញសន្លឹកឆ្នោត គឺបំផ្លាញចោលសន្លឹកឆ្នោត។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នេះជាការតស៊ូពិតប្រាកដ នៃការបោះឆ្នោតកន្លងទៅ។ យើងបានដឹងហើយ ពួកគេបានរៀបចំយុទ្ធនាការរារាំងប្រជាជនកុំទៅបោះឆ្នោត ប៉ុន្តែប្រជាជនស្រឡាញ់ប្រជាធិបតេយ្យបានទៅបោះឆ្នោតរហូតទៅដល់ជាង ៨៤ភាគរយ ហើយសន្លឹកឆ្នោតខូចមានត្រឹមតែ ៥ភាគរយតែប៉ុណ្ណោះ»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ប្រជាធិបតេយ្យនៅកម្ពុជា បានឈ្នះហើយ»៕

 

អត្ថបទ៖ លោក ហ៊ន សុភ័ក្រ

Recently Posts