អ្នករាយការណ៍ពិសេសUN សរសើរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថាមានការរីកចម្រើន

  • Admin Page
  • August 17, 2022
  • Views 156

62fcbb8588113
62fcbb857fffb
62fcbb859b3e2
62fcbb8591ced
62fcbb85b6d84
62fcbb85a4dcd
62fcbb85708bb
62fcbb3178801
62fcbb8576db6

ភ្នំពេញ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(UN) លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់កម្ពុជាលើការងារសិទ្ធិមនុស្ស ដែលមានភាពល្អប្រសើរជាច្រើន។ 

 

ការសរសើរដូចនេះបន្ទាប់ពី លោក វិទិត មុនតាប៊ន បានស្តាប់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាកិច្ចការ សមិទ្ធផលរបស់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងកិច្ចការពាក់ព័ន្ធមួយចំនួនទៀតក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ដែលបានលើកឡើងដោយ លោក កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ។ 

 

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់នៅក្រោយជំនួបរវាងភាគីទាំងពីរថា ក្នុងជំនួបនោះ លោក កែវ រ៉េមី បានលើកឡើងពីវឌ្ឍនភាពចំនួន ៥ចំណុចស្តីពី សិទ្ធិមនុស្សកម្ពុជា ជូនដល់ លោក វិទិត មុនតាប៊ន ដែលបានស្នើមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមមាន ទី១ ការបង្កើតច្បាប់ស្តីពីស្ថាប័នសិទ្ធិមនុស្សជាតិ និងដំណើរការវិវត្តន៍ ទី២ ពាក់ព័ន្ធនឹងស្ថានភាពពន្ធនាគារ និងភាពចង្អៀតណែនក្នុងពន្ធនាគារ ទី៣ ពាក់ព័ន្ធនឹងសិទ្ធិកុមារ ទី៤ ពាក់ព័ន្ធនឹងលំហរប្រជាធិបតេយ្យនៅកម្ពុជា និងទី៥ កិច្ចសហការជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងដៃគូអភិវឌ្ឍន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ 

 

លោក ជិន ម៉ាលីន បានឱ្យដឹងថា ជាទិសដៅបន្ទាប់ នឹងមានការព្រមព្រៀងគ្នាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ គណៈកម្មាធិការសិទ្ធិមនុស្ស នឹងរៀបចំប្រអប់តវ៉ា ដើម្បីឱ្យជនជាប់ឃុំឃាំង ឬក៏សាច់ញាតិគាត់អាចដាក់ពាក្យបណ្តឹងតវ៉ាចំពោះការមិនសុខចិត្ត។ ប្រអប់នេះ គណៈកម្មាធិការសិទ្ធិមនុស្សជាអ្នកគ្រប់គ្រងដោយផ្ទាល់ មិនមានអ្នកណាបើកបាននោះទេ ដើម្បីពិនិត្យ និងធ្វើការដោះស្រាយ។ 

 

ទន្ទឹមនេះ គណៈកម្មាការសិទ្ធិមនុស្សកម្ពុជា ក៏បានសន្យាថា នឹងផ្តល់កិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមបណ្តុះបណ្តាលសមត្ថភាព និងផ្នែកបច្ចេកទេសក្នុងការងារសរសេររបាយការណ៍ និងតាមដានការអនុវត្តអនុសាសន៍នានាពាក់ព័ន្ធនឹងសិទ្ធិរបស់កុមារ។ 

 

បើតាម លោក ជិន ម៉ាលីន នៅក្នុងជំនួបនោះ លោក កែវ រ៉េមី បានបញ្ជាក់ថាប្រាប់ លោក វិទិត មុនតាប៊ន ថា កម្ពុជាបានបើកឱ្យមានលំហរប្រជាធិបតេយ្យ ជាក់ស្តែងតាមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងនោះមានគណបក្សនយោបាយស្របច្បាប់ចំនួន១៧ បានចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋជាង ៨០ភាគរយ បានចេញទៅបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីប្រគល់សេចក្តីទុកចិត្តដល់គណបក្សដែលខ្លួនពេញចិត្ត។ ម្យ៉ាងវិញទៀត កម្ពុជាបានបើកយ៉ាងទូលាយដល់ការបញ្ចេញមតិ និងការជួបគ្នា ប៉ុន្តែត្រូវស្ថិតនៅក្រោមច្បាប់កម្ពុជា៕ 

 

លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា លោក វិទិត មុនតាប៊ន បានកោតសសើរ និងសប្បាយរីករាយ បន្ទាប់ស្តាប់នូវការលើកពីសំណាក់ប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា ចំនួន៥ចំណុច ដែលជាការស្នើសុំរបស់លោកជុំវិញសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរជាច្រើន៕

Recently Posts