អភិបាលរាជធានីភ្នំពេញ ជុំរុញឱ្យមន្ទីរកសិកម្ម និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់មើលថែដើមឈើឱ្យបានល្អ ព្រោះមានអ្នកលួចសម្លាប់

  • Admin Page
  • July 22, 2022
  • Views 153

62d90fca176cb

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជុំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ពិនិត្យមើលថែដើមឈើគ្រប់ប្រភេទ ដែលបានដាំរួចនៅក្នុងរាជធានីភ្នំពេញឱ្យបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋឱ្យពួកគាត់ចេះស្រលាញ់ និងមើលថែដើមឈើ កុំសម្លាប់ដើមឈើ។ ការជុំរុញដូចនេះ បានធ្វើឡើងក្នុងពិធីដាំដើមឈើអបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២២ នៅបរិវណវត្តឆ្លៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

62d90fca237f5

លោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ ត្បិតតែមិនមានផ្ទៃដីទំនេរ មានទំហំធំសម្រាប់ដាំឈើ ជាចម្ការក៏ពិតមែន តែពិធីនេះតែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដូចបណ្តាខេត្តនានាទូទាំងប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង២០២១ ដែលពិធីនេះត្រូវអាក់ខាន ដោយសារការឆ្លងរាលដាលនូវជំងឺកូវីដ-១៩។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពបណ្តុះ កូនឈើ និងចែកចាយកូនឈើជូនសាធារណជន អង្គភាពសាធារណៈ សាលារៀន វត្តអារាម សម្រាប់យកទៅដាំ ត្រូវបានអនុវត្តជាធម្មតាស្របតាមរដូវកាលដាំដុះមិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំគ្នាប្រារព្ធពិធីប៉ុណ្ណោះ។

62d90fca2f0c0

លោក ឃួង ស្រេង បានអះអាងថា បានត្រៀមដើមឈើចំនួន២សែនដើម ដើម្បីដាំនៅឧទ្យាន សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទដែលបានដាំរួច ព្រោះមានមនុស្សខ្លះ លួចសម្លាប់ដើមឈើ។ នេះជាបញ្ហាមួយដែល ត្រូវតែយកចិត្តទុកដាក់ មើលថែដើមឈើឱ្យបានហ្មតចត់។

62d90fca44829
62d90fca38b78

ជាមួយគ្នានេះ លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានលើកឡើងថា រុក្ខទិវា ត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ឬព្រះរាជតំណាង។ ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានកំណត់យកបរិវេណវត្តឆ្លៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធី។

62d90fca63a58

 

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ពីធីដាំដើមឈើអបអរសាទរពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅវត្តនិគ្រោធវ័ន(ហៅវត្តគល់ទទឹង) តែសម្រាប់ពិធីឆ្នាំនេះ ដាំដើមឈើចម្រុះប្រភេទ(មានក្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិលបារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍) សរុបចំនួន ១ ០៧២ដើម។ លើសពីនេះ បានដាំដើមឈើចំនួន ៣ ១១៦ដើមទៀត នៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

62d90fca6f31d

 

ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានធ្វើការបណ្តុះកូនឈើជាច្រើនប្រភេទ ចំនួនប្រមាណ ៣០០០០ដើម ក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋយកទៅដាំ។ សម្រាប់ឆ្នាំ២០២២ ដោយគិតត្រឹមដំណាច់ខែមិថុនា មានកូនឈើទុកត្រៀមសម្រាប់ចែកជូនដល់សាលារៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០ ០០០ដើម៕

 

ដោយ៖ គន្ធ តារាវិឆ័យ

Recently Posts