សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា

  • Admin Page
  • February 27, 2023
  • Views 436

63fc83c417680-jpeg
63fc83c422633-jpeg
63fc83c40d0ca-jpeg
63fc83c401e9d-jpeg
63fc83c3e24ea-jpeg
63fc83c3d688e-jpeg
63fc83c3bfcf0-jpeg
63fc83c3b3dc9-jpeg
63fc839e73e03

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ឆ្នាំ២០២៣ គឺឆ្នាំទស្សនាកម្ពុជា ដើម្បីលើកកម្ពស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ជាពិសេសជំរុញការចូលរួមយុទ្ធនាការ យើងជាម្ចាស់ផ្ទះ ដើម្បីអបអរសាទររៀបចំព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

 

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា « ឆ្នាំនេះជាមោទកភាពរបស់កម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ឆ្នាំ២០២៣ ជាកិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ភាពជាខ្មែរ ទំនៀមទម្លាប់ នៃការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំតុបតែងភូមិឋានជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុលផុសនៅក្នុងឆ្នាំ២០២៣នេះ »។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកថា យើងធ្វើឲ្យកម្ពុជាមិនមែនតែ២០២៣ទេ គឺធ្វើឲ្យស្អាតរហូត ដោយរួមគ្នាងក្សាអនាម័យ និងភាពស្អាត។

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបំផុសឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់នៅក្នុងការអភិវឌ្ឍន៍ និងថែរក្សាទីក្រុងស្អាតប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង៕

 

អត្ថបទ លោក ហ៊ន សុភ័ក្រ

Recently Posts