ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចុះពិនិត្យព្យាបាលជំងឺ និង ចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ២៥០នាក់ ក្នុងសង្កាត់ស្វាយរៀង

  • Admin Page
  • October 02, 2022
  • Views 288

img_20221002_192804_469
img_20221002_192816_919
img_20221002_192808_239
img_20221002_192750_007
img_20221002_192746_614
img_20221002_192754_664
img_20221002_192759_478
img_20221002_192743_075
img_20221002_192744_922
img_20221002_192748_100

(ស្វាយរៀង)៖ នៅថ្ងៃទី២ ខែតុលាឆ្នាំ២០២២ ឯកឧត្តម ជុក មុន្នី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងស្វាយរៀងនិង ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ក្រុងស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី នឹងចុះពិនិត្យព្យាបាលជំងឺ និង ចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយរៀងចំនួន២៥០នាក់ ក្នុងនោះស្ត្រីមាន១៧៥នាក់។

 

 

ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនេះដែរ ក៏មានការចូលរួមពីលោក គុជ សុីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៑ុន ម៉ានីខេត្តស្វាយរៀង ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់ផងដែរ។

 

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាជួយខេត្តស្វាយរៀងជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងការពិនិត្យនិងព្យាបាលជំងឺនៅថ្ងៃនេះផងដែរ។

 

 

ឯកឧត្តមបណ្ឌិតបានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងសង្កាត់ស្វាយរៀងនាពេលនេះ គឺគ្រូពេទ្យសុទ្ធតែមានឯកទេស ជំនាញច្បាស់លាស់នៅតាមបណ្ដាមន្ទីរពេទ្យក្នុងខេត្តស្វាយរៀងនិងមន្ទីរសុខាភិបាលខេត្ត ដែលពោរពេញដោយសមត្ថភាព និងមានបេះដូងមនុស្សធម៍សែនកក់ក្តៅ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺសូមប្រញាប់រួសរាន់មកព្យាបាលដែលមានក្រុមគ្រូពេទ្យរង់ចាំពិនិត្យនិងព្យាបាលជូនផងដែរ។

 

ឯកឧត្តមបន្តថា តាមគោលការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បន្ថែមលើសពីនេះ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារ និងសង្គមជាតិ មានសុខភាពល្អ ទើបមានអ្វីៗទាំងអស់ មានសន្តិភាព មានសុខភាពល្អនាំឱ្យមានការអភិវឌ្ឍនោះនឹងចាកចេញផុតពីភាពក្រីក្រ។

 

ជាមួយគ្នានេះ ឯកឧត្តម ជុក មុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងខេត្តស្វាយរៀងតាមរយៈក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាពេលនេះពិតជាបានគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានចាត់ទុកវិស័យសុខាភិបាលគឺជាវិស័យអាទិភាពមួយសម្រាប់ការងារអភិវឌ្ឍន៍ប្រទេសផងដែរ។

 

សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានីដែលចុះពិនិត្យនិងព្យាបាលជំងឺនៅក្នុងសង្កាត់ស្វាយរៀងនេះមានចំនួន សរុប ៨៤នាក់ ​ព្យាបាល​ជំងឺ​ទូទៅ​ មនុស្ស​ចាស់​ កូន​ក្មេង​ រោគ​ស្ត្រី​ ភ្នែក​ ធ្មេញ​ វះកាត់​តូច​ ឆ្លុះអេកូ​ពោះ​ អេកូ​ អវយវៈ​ អេកូផ្ទៃពោះ​ និង​ថត​កាំរស្មី​អិចសួតផងដែរ​ ។ 

 

កម្មវិធីព្យាបាលនេះមានការឧបត្តម្ភពីលោកជំទាវកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង  និងឯកឧត្តម ហ៊ុន  ម៉ានី  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  និង ជា ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី។ ជាលទ្ធផល ការពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់កូវីដ-១៩ បានចំនួនសរុប២៥០នាក់ (ស្រ្តី ១៧៥នាក់)៕

ដោយ:Win

Recently Posts