៧ខែ ដើមឆ្នាំនេះ កម្ពុជា មានចំនួន១១២រោងចក្រកើតថ្មី បានបង្កើតការងារសរុបចំនួន ជិត៨ម៉ឺននាក់

  • Admin Page
  • August 11, 2022
  • Views 151

62f4bbbb89bf8
62f4c055184b0

ភ្នំពេញ ៖ រោងចក្រកើតថ្មីក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ មានចំនួន១១២រោងចក្រ បានបង្កើតការងារសរុបចំនួនជិត៨ម៉ឺននាក់ (៧៦,៦២៤នាក់) ហើយរោងចក្របិទទ្វារឈប់ដំណើរការ ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២ មានចំនួន៤៧រោងចក្រ និងធ្វើឱ្យបាត់បង់ការងារ ចំនួនជាង១ម៉ឺន៦ពាន់នាក់ (១៦,៨៣៨នាក់)។

 

នេះបើតាមប្រសាសន៍ លោក ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបាន៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យឲ្យដឹងដែរថា រោងចក្រដំណើរការមាន ចំនួន១,៩៤៧រោងចក្រ ស្ថិតនៅក្នុង២៥រាជធានី-ខេត្ត មានការកើនឡើង ចំនួន៤២៥រោងចក្រ ស្មើនឹង២៧.៩២% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ រោងចក្រដំណើរ ការមានចំនួន ១.៥២២រោងចក្រ។

 

លោកបានបន្ថែមថា រោងចក្រកើតថ្មី ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ពោលគឺគិតចាប់ពីឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០២២ មានចំនួន ១,១០៧រោងចក្រ។ ដោយឡែក រោងចក្របិទទ្វារឈប់ដំណើរការ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ (២០១៧-កក្កដា ២០២២) មានចំនួន៦៨២រោងចក្រ៕ 

 

អត្ថបទ ៖ សន ពិសិដ្ឋ

Recently Posts