ឯកឧត្តម ខ្វាន់ ស៊ាម បានជំរុញក្រុមការងារគណបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យសមាជិក និងខិតខំបញ្ចូលសមាជិកថ្មី

  • Admin Page
  • September 17, 2022
  • Views 186

img_20220917_135157_562
img_20220917_135205_436

ខេត្តស្វាយរៀង៖ ឯកឧត្តម ខ្វាន់ ស៊ាម ក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ កិច្ចប្រជុំនេះដែរបានធ្វើនៅគណបក្សប្រជាជនកម្ពុជាស្រុករំដួល ខេត្តស្វាយរៀង។

img_20220917_135209_008
img_20220917_135211_654

ឯកឧត្តម ខ្វាន់ ស៊ាម បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជនទូទាំងស្រុករំដួល ខេត្តស្វាយរៀងទាំងអស់ដោយក្តីនឹករលឹក។

img_20220917_135215_634

ឯកឧត្តម បានមានប្រសាសន៍ជំរុញដល់ក្រុមការងារគណបក្សឃុំ-ទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ចូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់កម្មករ និយោជិក មកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាឱ្យបានល្អជូនដល់ប្រជាពលរដ្ឋដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានឆាប់រហ័ស។

 

ឯកឧត្តម ខ្វាន់ ស៊ាម បានបញ្ជាក់ជូនថា ជំហររបស់គណបក្សប្រជាជនកម្ពុជា គឺសមាជិកម្នាក់ជាសំឡេងមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជនជាកម្លាំងសកម្មដែលធានាបាននិរន្តរភាព ក្នុងការ គាំទ្រការបោះឆ្នោត ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះ៕

Recently Posts