សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ផលចំណេញច្រើនដល់ពលរដ្ឋដែលរើលំនៅដ្ឋានចេញពីតំបន់អង្គរទៅរស់នៅគម្រោងអភិវឌ្ឍន៍ភូមិរុនតាឯក

  • Admin Page
  • September 13, 2022
  • Views 285

631ff2474bb8a
631ff2472f682
631ff24709192
631ff24716966
631ff246e70b3
631ff246f29ae
631ff2266c5d6

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចត្រូវបញ្ជូលពលរដ្ឋដែលចេញពីតំបន់អង្គរមកកាន់លំនៅដ្ឋានថ្មីនៅគម្រោងអភិវឌ្ឍន៍ភូមិរុនតាឯកទាំងអស់ទទួលបានប័ណ្ណក្រីក្រ យកចិត្តទុកដាក់ចំពោះស្រីមានផ្ទៃពោះ ដើម្បីទទួលបានអត្ថប្រយោជន៍ រួមទាំងថវិកាពីរាជរដ្ឋាភិបាល។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋនៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ជូនអង្ករ៥០គីឡូ មី ត្រីខ ស័ង្គសី ៣០សន្លឹក ថវិការ២០ម៉ឺនរៀល ជាពិសេសដើម្បីចូលរួមកសាងគ្រួសារដែលមកកាន់លំនៅដ្ឋានថ្មីនៅភូមិរុនតាឯក មួយគ្រួសារ ១លានរៀល ។ ក្រៅពីនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យរៀបចំផ្លូវចូលទៅកាន់ភូមិនេះ ត្រូវចាក់កៅស៊ូ តប្រព័ន្ធទឹកស្អាតរដ្ឋ រៀបចំសាលារៀនបឋម អនុវិទ្យាល័យ និងវិទ្យាល័យ អគារគ្រូស្នាក់នៅ មន្ទីរពេទ្យ ។ល។ សម្តេចប្រកាសថា យើងនឹងអភិវឌ្ឍន៍ភូមិរុនតាឯកឲ្យក្លាយទៅជាកូនក្រុងមួយមានការរីកចំរើន។

សូុមជម្រាបថា បន្ថែមពីលើអគារសិក្សា និងផ្លូវគ្រួសក្រហមចំនួន ៤៥ខ្សែ ដែលបានសាងសង់រួចហើយនោះ ក្រុមការងារកំពុងសិក្សាគម្រោងសាងសង់ផ្សារចំនួន ៨ខ្នង, មណ្ឌលសុខភាពចំនួន ៣អគារ រួមមាន៖ អគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅចំនួន ១ខ្នង កម្ពស់២ជាន់ មាន ២០បន្ទប់។ រៀបចំប្រព័ន្ធទឹក អគ្គិសនី សេវាទូរស័ព្ទ និងសេវាអ៉ីនធើណេត ខណះដែលពលរដ្ឋមួយគ្រួសារទទួលបានដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។ប្រតិបត្តិការនេះ ដើម្បីរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ៕

អត្ថបទ លោក ហ៊ន សុភ័ក្រ

Recently Posts