សម្តេចតេជោ ហ៊ុន សែន លើកឡើងថាសង្គ្រាម និងទណ្ឌកម្មធ្វើឱ្យពិភពលោកបែកបាក់គ្មានសណ្តាប់ធ្នាប់ និងធ្វើឱ្យប៉ះពាល់វិស័យទេសចរណ៍

  • Admin Page
  • July 14, 2022
  • Views 158

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២-

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សង្គ្រាម និងការដាក់ទណ្ឌកម្មបាននិងកំពុងធ្វើឱ្យពិភពលោកបែក បាក់និងគ្មានសណ្តាប់ធ្នាប់ ហើយបំផ្លាញដល់វិស័យទេសចរណ៍ផងដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងា រទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយ វិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិស ដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)នាព្រឹកថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រៅពីជំងឺកូវីដ១៩ បញ្ហាថ្មីក៏មកដល់ដែលបំផ្លាញវិស័យទេសចរណ៍នោះគឺចាប់ផ្តើមពីសង្គ្រាមនិងទណ្ឌកម្មបានបង្កើតឱ្យស្ថានភាពមិនច្បាស់លាស់នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្តាប់ធ្នាប់។ សម្តេចតេជោបានបញ្ជាក់ទៀតថា “វាមិនគ្រាន់តែសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែនទេ តែវាក៏ផ្តើម ចេញពីទណ្ឌកម្ម ដែលធ្វើឱ្យចលាចលទីផ្សារទូទាំងពិភពលោក ហើយការព្រមានជាបន្តបន្ទាប់ពី មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)មិនមែនហេតុផល នោះទេ ។ កំណើនសេដ្ឋកិច្ចក្នុងពិភពលោក នឹងធ្លាក់ចុះជាបន្តបន្ទាប់ ហើយអតិផរណានឹងកើនឡើង”។

សម្តេចតេជោបានថ្លែងថា បញ្ហាទាំងនេះទាក់ ទងនឹងជីវភាពប្រជាជននៅតាមបណ្តាប្រទេស ពិសេសសំបុត្រយន្តហោះអាចឡើងថ្លៃមួយជាពីរ ដែលអាចរំខានប៉ះពាល់ដល់វិស័យទេសចរណ៍ ។ ចំណុចមួយទៀតដែលយើងត្រូវមើលឃើញទុកជាមុននោះគឺបើសិនតម្លៃប្រេងនៅបន្តឡើងថ្លៃទៀត វិបត្តិសេដ្ឋកិច្ចសកលអាចកើតមាន ហើយពាក់ព័ន្ធនឹងវិស័យទេសចរណ៍នឹងលំបាក។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកឡើងដែរថា ចំពោះនយោ បាយសូន្យកូវីដរបស់ ប្រទេសចិន ក៏បានប៉ះ ពាល់ដល់វិស័យទេចរណ៍កម្ពុជាដែរ។ ប៉ុន្តែ កម្ពុជាក៏បានយោគយល់ ចំពោះ កិច្ចការពារខ្លួនរបស់ប្រជាជនចិនក្នុងការអនុវត្តការពារកុំឱ្យមានមនុស្សស្លាប់នៅក្នុងប្រទេសចិន។ សម្តេចតេជោបន្តទៀតថា បើតម្លៃសំបុត្រយន្តហោះចំពោះអ្នកទេចរណ៍ធ្វើដំណើរមកពីអាម៉េរិក ឬពីតំបន់ផ្សេងចូលកម្ពុជា សំបុត្រ យន្តហោះកាន់តែថ្លៃ ដែលសភាពការណ៍ នេះ កាន់តែលំបាក។ សម្តេចតេជោបញ្ជាក់បន្ថែមថា “ខ្ញុំសូមបញ្ជាក់ថាបើសិនអគ្គិសនីកម្ពុជាមិនទទួលរ៉ាប់រងពីសំណាក់រាជរដ្ឋាភិ បាលទេតម្លៃប្រេង តម្លៃធ្យូងថ្ម បច្ចុប្បន្ននេះធ្វើឱ្យអគ្គិសនីកម្ពុជាត្រូវខាតបង់ ហើយប្រសិនបើយើងមិនទទួលរាប់រងនូវការខាតបង់នេះគ្រាន់តែតម្លៃអគ្គិសនីនោះសណ្ឋាគារទាំងឡាយនឹងត្រូវស្លាប់ទាំងអស់”។

សម្តេចតេជោបានបន្ថែមថា ចំណុចទាំង ប៉ុន្មានដែលកើតមានឡើងនេះគឺនឹងត្រូវប្រឈមនៅេពេលខាងមុខ។ ដូច្នេះយើងត្រូវគាំទ្រ និងតាមដានក្នុងការវាយតម្លៃសភាពការណ៍នេះជាប្រចាំ ដោយ ត្រូវបង្វែរទិសដៅទេសចរណ៍ផ្ទៃក្នុងប្រទេសវិញ។ ទេសរណ៍ផ្ទៃក្នុងប្រទេសបានរួមចំណែកយ៉ាងធំក្នុងដំណាក់កាលនៃការស្តារឡើងវិញនៅ ពេលយើងអនុវត្តន៍វិធានការរស់នៅតាមគន្លងថ្មីជាមួយរៀនរស់នៅជាមួយកូវីដ។

បើតាមសម្តេចតេជោហ៊ុន សែន ការរៀន រស់នៅជាមួយកូវីដ កម្ពុជាក៏បានទទួលបានអ្នកទេសចរណ៍ក្នុងសប្តាហ៍ប្រមាណ៣០ម៉ឺន នាក់ផងដែរ។ ចំណុចនោះបានផ្តល់ឱកាសដល់ប្រជាជនកម្ពុជាបានស្គាល់ទឹកដីរបស់ខ្លួនជាជាងទៅស្គាល់នៅប្រទេសក្រៅ។ករណីនេះ គួរត្រូវបន្តធ្វើហើយជាការរួមចំណែកមួយដ៏ធំនៅក្នុងការអភិរក្សដល់ធនធានព្រៃឈើ និងធនធានសត្វ របស់យើងដែរ។

សម្តេចតេជោថ្លែងបញ្ជាក់ថា “ទេសចរណ៍សហគមន៍នៅមូលដ្ឋានកំពុងផ្តល់ផល ប្រយោជន៍ យ៉ាងធំសម្រាប់ការទៅលេងកម្សាន្តរបស់ប្រជាពលរដ្ឋរបស់យើង ហើយធ្វើឱ្យពលរដ្ឋចូលរួមរក្សាព្រៃឈើ អភិរក្សាសត្វព្រៃ ដែលគាត់មិនបន្តការបរបាញ់ ឬមិនបន្តកាប់ឈើកាប់អុសបន្តទៀត ប៉ុន្តែគាត់ទទួល បានពីវិស័យទេសចរណ៍ប្រសើរជាង”៕ ដោយ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល

hun_sen2

Recently Posts