ក្រសួងសាធារណការ សម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI

  • Admin Page
  • August 17, 2022
  • Views 149

62fc8c10a6d43
62fc8c10b1272
62fc8c10c638d
62fc8c10cf62f
62fc8c10bc6b8

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) គឺជួយឱ្យការចេញចូលដាក់ទំនិញរបស់នាវាពីក្រៅមានភាពលឿន និងមិនស្មុគស្មាញដូចមុន។ 

 

ការលើកឡើងនេះរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៧ ខែសីហា។ 

 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថាពីមុនសម្រាប់នាវាដែលដឹកទំនិញមកពីក្រៅប្រទេស មុននឹងបានចូលមកដាក់ទំនិញចុះ ឬដឹកចេញទៅវិញត្រូវចំណាយពេលច្រើនលើការរដ្ឋឯកសារពាក់ព័ន្ធនានាជាប្រភេទក្រដាសរដ្ឋបាល ដែលតម្រូវឱ្យពួកគាត់ត្រូវរង់ចាំមួយរយៈពេលសិនពេលដល់កំពង់ផែ មុននឹងអាចដាក់ទំនេញទាំងនោះបាន។ 

លោកថាតែបច្ចុប្បន្នបន្ទាប់ពីក្រសួងដាក់ឱ្យដំណើរការនៃប្រព័ន្ធនេះ វានឹងជួយសម្រួលច្រើនលើបញ្ហានេះ ដោយពួកគាត់អាចបំពេញឯកសាររដ្ឋបាលនានាតាមប្រព័ន្ធអនឡាញតែម្តង តាំងពីពេលគាត់ចេញដំណើរមក ។ដូច្នេះពេលនាវាគាត់មកដល់កម្ពុជាគឺអាចចូលបានភ្លាមៗតែម្តង ព្រោះមន្ត្រីដែលពាក់ព័ន្ធ បានពិនិត្យមើល និងឯកភាពជាមុនរួចរាល់ហើយតាមប្រព័ន្ធអនឡាញដូចគ្នា ដែលនេះជាកត្តាធ្វើការចេញចូលនាវាបានឆាប់រហ័ស។ 

 

សូមជម្រាបថា បើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសាធារណការ បច្ចុប្បន្នកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ មាន ២ទីតាំង រួមមាននៅកំពង់ផែស្វាយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វាយ័តភ្នំពេញ៕

 

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

Recently Posts