លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ១០០ គ្រួសារ នៅក្រុងបាវិត
- Admin Page
- September 23, 2022
- Views 169
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ១០០ គ្រួសារ នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរ ព្រឹកថ្ងៃសុក្រ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជួយដល់ចាស់ជរា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត នៅក្នុងក្រុងបាវិត ចំនួន ១០០ គ្រួសារ នៅក្រុងបាវិត នៃខេត្តស្វាយរៀង ។
លោកជំទាវ បានផ្តាំផ្ញើការសាកសួរទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ និន្នការនយោបាយ ជំនឿសាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាម ដោយមិនរួញរាឡើយ។
អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋទាំង ១០០ គ្រួសារ រួមមាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលជរ័បត់ ១ ឃីត ១កញ្ចប់ ( មុង សារុង ភួយ និងក្រមា) និងថវិកាធ្វើដំណើរ ៥ ម៉ឺនរៀល ៕ សម្រួលអត្ថបទ ដោយ វិរះ