លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានស្រុក ជាប់ព្រំដែនទាំងអស់ ត្រូវតែទប់ស្កាត់ការដាំកញ្ឆា

  • Admin Page
  • July 29, 2022
  • Views 190

62e37877d3295
62e3788622ea0
62e378863b104
62e3788615a25
62e37885ee4c7
62e378860cf63
62e37885e7032
62e37885d749e

បន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានស្រុក ជាប់ព្រំដែនទាំងអស់ ត្រូវតែទប់ស្កាត់ការដាំកញ្ឆា ។ ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ " និងដុតបំផ្លាញចោលនូវសារធាតុញៀន និងគ្រឿងញៀន ៦០គីឡូក្រាម ដែលមានអ្នកចូលរួម១២០០នាក់ ។

 

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំណរគុណ កោតសសេីរ ដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមថែរក្សាសន្តិភាព និងចាក់វ៉ាក់សាំង ប្រឆាំងកូវីដ -១៩ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានស្រុកជាប់ព្រំដែនទាំងអស់ត្រូវតែទប់ស្កាត់ការដាំកញ្ឆា ដោយធ្វេីការអប់រំជាប់ជាប្រចាំដល់ប្រជាពលរដ្ឋជាម្ចាស់ចម្ការ ព្រោះការដាំកញ្ឆាជាអំពេីខុសច្បាប់ដែលច្បាប់ត្រួតពិនិត្យគ្រឿងញៀនកម្ពុជាបានធ្វេីការហាមឃាត់ ។

 

ក្នុងឱកាសនោះ ដែរ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្ថែមថា ទោះបីជាមមាញឹកក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនត្រូវបានបន្ធូរដៃឡេីយ ទាំងការងារផ្សព្វផ្សាយអប់រំ ព្យាបាល និងស្តារនីតិសម្បទា ក៏ដូចការងារអនុវត្តច្បាប់បង្រ្កាបរាល់បទល្មេីសគ្រឿងញៀនពិសេសការខិតខំរបស់សមត្ថកិច្ច និងមានការចូលរួមពីប្រជាពលរដ្ឋ នោះកម្ពុជា ទប់ស្កាត់បានការប៉ុនប៉ងយកកម្ពុជាធ្វេីជាកន្លែងកែច្នៃផលិតគ្រឿងញៀន ៕

Recently Posts