ករណីបង្កអោយមានភាពរញ៉េរញ៉ៃនៅគំរោងដេញថ្លៃឣភិវឌ្ឍន៌ផ្លូវលំ នៅឃំុសំបួរស្រុកស្វាយទាបរវាងក្រុមហ៊ុនសូសាវឿននិងក្រុមហ៊ុន សុខ គន្ធា មិនព្រមគោរពលក្ខ័ខណ្ឌ

  • Admin Page
  • August 31, 2022
  • Views 175

photo_2022-08-31_05-28-59
photo_2022-08-31_05-28-46
photo_2022-08-31_05-28-04
img_20220830_090548-768x576
photo_2022-08-31_05-28-29

កាលពីថ្ងៃទី30 ខែសីហា ឆ្នាំ 2022 វេលាម៉ោង 8:00 ព្រឹក ស្ថិតនៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលរៀបចំគម្រោងដោយក្រសួង អភិវឌ្ឍន៍ជនបទ (គ .ជ .អ. ប) ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំផលិតកម្មខេត្តស្វាយរៀង លោកអភិបាលស្រុក មេឃំុ មេភូមិ ព្រមទាំងក្រុមហ៊ុនដេញថ្លៃចំនួន៥ចូលរួមដេញថ្លៃ លើគម្រោង 2 ឃុំ ទី១ ឃំុសំបួរ កែលំអផ្លូវដីក្រាលបេតុងអាមេប្រវែង 395ម ទទឹង ៤.៥០ម កំរាស់១.៥ម និងធ្វើផ្លាកសញ្ញាគំរោង តំលៃប៉ាន់ស្មាន ២០០.៦៤១៦៧៤រៀល ក្នុងនោះក្រុមហ៊ុនដេញថ្លៃទាបជាងគេគឺ ក្រុមហ៊ុនសូសាវឿនតំលៃ ៩៥ .៩៨៥០០០រៀល ទី២ ឃំុកណ្តៀងរាយ កែលំអផ្លូវក្រាលបេតុងអាមេប្រវែង៤៥២ម ទទឹង៤.៥០ម កំរាស់១.៥ ម ក្នុងតំលៃប៉ាន់ស្មាន ២២៩.៥៩៤៣៥រៀល ត្រូវបានទៅក្រុមហ៊ុនសូសាវឿនដដែលក្នុងតំលៃ ១០៨ ៨៤០០០០រៀល ប៉ន្តែក្នុងគំរោងនេះក្រុមហ៊ុនសូសាវឿនមិនបានបំពេញនៅលក្ខខណ្ឌ័អោយបានត្រឹមត្រូវតាមគោលការណ៍នៃកិច្ចកុងត្រារបស់ខ្លួន ធ្វើអោយមានការជជែកគ្នាឡើងសរសៃកដោយក្រុមហ៊ុនដេញថ្លៃបន្ទាប់គឺក្រុមហ៊ុន សុខ គន្ធា ដែលបានដេញក្នុងតំលៃ113.000000រៀល ។

Recently Posts