អភិបាលរងខេត្តព្រះសីហនុ ៖ អាចមានសញ្ញាណវិជ្ជមានខ្លះៗ ក្នុងការឈានទៅដោះស្រាយបញ្ហាជាប់គាំងអគារជាង១ពាន់កន្លែងក្នុងក្រុងព្រះសីហនុ

  • Admin Page
  • July 29, 2022
  • Views 150

62e39834cdf32
62e39834c6ad8
62e39826c4cf1

ព្រះសីហនុ៖ ថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយក្នុងស្រុកនាពេលថ្មីៗនេះ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ បញ្ជាក់ថា មកទល់ពេលនេះ អាចមានសញ្ញាណវិជ្ជមានខ្លះៗហើយ ក្នុងការឈានទៅដោះស្រាយបញ្ហាជាប់គាំងអគារជាង១ពាន់កន្លែង នៅក្នុងក្រុងព្រះសីហនុ។

 

បើតាមលោក ឡុង ឌីម៉ង់ សញ្ញាណវិជ្ជមានទាំងនោះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តនិងសភាពាណិជ្ជកម្មខេត្តព្រះសីហនុជាដើម។ ជាពិសេសការស្នើសុំលើកទឹកចិត្តមួយចំនួនរបស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដាក់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ ក៏បានលើកឡើងដែរថា ដើម្បីឈានទៅដោះស្រាយបញ្ហាជាប់គាំងទាំងស្រុងបាន ល្គឹកណាមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ តាយមរយៈយន្តការស្វែងរកដៃគូវិនិយោគថ្មី និងការធ្វើសម្បទានឱ្យគ្នាទៅវិញទៅមករឿងតម្លៃអចលនទ្រព្យ ពីសំណាក់ម្ចាស់ដី ឬម្ចាស់ទីតាំងជាមួយអ្នកវិនិយោគផ្ទាល់ ខណៈអគារដែលជាប់គាំងទាំងនោះ បានវិនិយោគទឹកប្រាក់មិនតិចនោះទេ។

 

យ៉ាណាក៏ដោយ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ សង្កត់ធ្ងន់ថា ប្រសិនបើបញ្ហាជាប់គាំងនេះ នៅតែបន្តអូសបន្លាយយូរទៀតនោះ វាអាចប៉ះពាល់ទៅដល់ប្លង់គោលក្នុងការប្រែក្លាយខេត្តព្រះសីហនុទាំងមូល ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ៕

 

អត្ថបទ ៖ ប៊ុន សម្ផស្ស

Recently Posts