លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហព័ន្ធយុវជនហូជីមិញ ដោយបានលើកឡើងពីតួនាទីដ៏ចាំបាច់របស់យុវជន នៅក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេស

  • Admin Page
  • August 10, 2022
  • Views 118

62f321b4b84a7
62f321b4d9557
62f321b4ce73f
62f321b4c28fd
62f321a3227a4
62f321b49c686

ហាណូយ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ជួបប្រជុំពិភាក្សាការងារជាមួយលោក ប៉ុយ ក្វាងហ៊ុយ លេខាអចិន្ត្រៃយ៍ និងជាលេខាទី១ (ស្តីទី) នៃសហព័ន្ធយុវជនហូជីមិញ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ 

 

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំយុវជនទាំងពីរ បានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ តាមរយៈការកំណត់យកឆ្នាំ២០២២ ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម” និងបានកត់សម្គាល់អំពីការរីកចម្រើននៃប្រទេសទាំងពីរ ជាពិសេសជោគជ័យនៃការគ្រប់គ្រងការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ។ 

 

ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ចាំបាច់របស់យុវជននៅក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេស ក្នុងនាមជាកម្លាំងស្នូល និងបានឯកភាពគ្នាលើទិសដៅនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនទាំងពីរឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត។ 

 

លោក ប៉ុយ ក្វាងហ៊ុយ ក៏បានយកឱកាសនោះ សម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ៕

Recently Posts