លោកជំទាវ​ យក់ ស៊ី​ណាត អភិបាលរង​ខេត្ត​ស្វាយរៀងជាគណះអធិបតីក្នុងពិធីប្រកាសចូលកាន់​មុខ​តំណែង​អភិបាលរង​ស្រុក​ស្វាយទាប​

  • Admin Page
  • October 04, 2022
  • Views 240

img_20221004_151737_279
img_20221004_151739_730
img_20221004_151735_499
img_20221004_151732_926
img_20221004_151730_736
img_20221004_151742_663
img_20221004_151749_776
img_20221004_151747_028

ខេត្តស្វាយរៀង៖ ថ្ងៃ​ចន្ទ ៩​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៤​ខែតុលា ឆ្នាំ​២០២២ នេះ លោកជំទាវ​យក់ ស៊ី​ណាត អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​អភិបាលរង​ស្រុក​ស្វាយ​ទាប​ចំនួន​២​រូប​រួមមាន​៖

– លោក​ផាន់ បូរ៉ា​ឋានន្ត​រស័ក​អនុ មន្ត្រី​ថ្នាក់​លេខ​២ ជា​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ស្វាយ ទាប​។

– លោកស្រី​ផន ស៊ី​ណាត ឋានន្ត​រស័ក អនុមន្ត្រី​ថ្នាក់​លេខ​២ ជា​អភិបាលរង​នៃ​គណៈ​អភិបាល ស្រុក​ស្វាយទាប​។

 

​ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សាស្រុ​ក គណៈ​អភិបាល ស្រុក លោក​នាយករង​ទី​ចាក់​ការ​ធនធានមនុស្ស កងកម្លាំង​ទាំង ៣​ចំណុះ​សាលាខេត្ត លោក លោកស្រី ប្រធាន​តំណាង​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត កងកម្លាំង​ទាំង ៣​ចំណុះ​សាលាស្រុក លោក លោកស្រី​ប្រធាន​ការិយាល័យ អង្គភាព​ចំណុះ​សាលាស្រុក លោក លោកស្រី​មេឃុំ ស្មៀនឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​ឃុំ​ក្នុង​ស្រុក​ស្វាយទាប​។

 

លោកជំទាវ យក់ ស៊ីណាត ​មានប្រសាសន៍​ធ្វើការ​ផ្ដាំផ្ញើ​ដល់​គណៈ​អភិបាលស្រុក​ដែល​ទើប​តែងតាំង និង​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ស្រុក​ស្វាយទាប​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖

 

១.​រដ្ឋបាល​ស្រុក ត្រូវ​យកចិត្ត​ទុក​ក្នុង​ការបន្ត​អនុវត្ត​វិធានការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ (៣​ការពារ​៣​កុំ​) និង​ការដោះស្រាយ​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ជំងឺ​នេះ និង​ត្រូវ​ជម្រុញ ដឹកនាំ​ការងារ​ចាក់​វ៉ាក់សាំង​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ទាំងដូស​មូលដ្ឋាន និង​ដូ​សជ​ម្រុញ (​ទី​៣ ទី​៤ និង​ទី​៥) ។​

២. រដ្ឋបាល​ស្រុក​ត្រូវ​ជួយ​គាំទ្រ​ដល់​រដ្ឋបាល​ឃុំ ក្នុង​ការរៀបចំ​យន្តការ​ច្រកចេញចូល​តែមួយ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ជូន​ដល់​ប្រជាពលរដ្ឋ ពេល​មក​ស្នើសុំ​និង​ទទួល​សេវា​ស្របតាម សេចក្តីណែនាំ​លេខ ០១៨ ដែល​នៅ​ថ្នាក់ឃុំ សង្កាត់ ដែល​មាន​តួអង្គ​ស្នូល ចំនួន​០៥ ជា​អ្នកបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

៣.​ត្រូវ​ចូលរួម​សហការ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ទំនាក់ទំនង​ការងារ​ឱ្យបាន​ល្អ នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក មន្ត្រីរាជការ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្ត​ភាព​ការងារ​រដ្ឋបាល​ស្រុក ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​។​

៤.​ត្រូវ​ចូលរួម​សហការ​ជួយ​ការងារ​រដ្ឋបាល​ស្រុក គណៈ​អភិបាលស្រុក ឱ្យបាន​ល្អ​ពិសេស​មាន​ការគិតគូរ ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ និង​ចូលរួម​លើកកម្ពស់​ការផ្ដល់​សេវា​សាធារណៈ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​។​

៥.​ត្រូវ​ចូលរួម​បង្កើន​កិច្ចសហការ​ក្នុងចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង និង​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាមរយៈ ការបន្ត​ជំរុញ​និង​បំផុល​ចលនា​ឱ្យមាន​ការចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់​៕សម្រួលអត្ថបទដោយលោក ពន្លឺ

Recently Posts