ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ខេត្តស្វាយរៀង មានភ្ញៀវទេសចរមកកម្សាន្តសរុបជាង៨ពាន់នាក់

  • Admin Page
  • September 27, 2022
  • Views 133

img_20220927_120807_068
img_20220927_120751_168
img_20220927_120803_193
img_20220927_120756_790
img_20220927_120805_084
img_20220927_120801_272
img_20220927_120759_976
img_20220927_120753_560
img_20220927_120757_792
img_20220927_120754_750

(ស្វាយរៀង): ភ្ញៀវទេសចរជាង ៨ពាន់នាក់ បានដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នៅទូទាំងខេត្តស្វាយរៀង តាមទីវត្តអារាម រមណីយដ្ឋាន ភោជនីយនិងអាងហែលទឹក និងគោលដៅទេសចរណ៍នានា យើងឃើញមានយុវវ័យលេងកម្សាន្តច្រើនជាងគេ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ។

 

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី២៤-២៥- ២៦ ខែកញ្ញា ឆ្នាំ២០២២ មានចំនួនភ្ញៀវទេសចរដែលបានមកកម្សាន្តសរុបប្រមាណ ៨,៣៦៨នាក់ ស្រី៣,៧២៦នាក់។ 

 

ចំពោះតាម​មូលដ្ឋាន​សហគមន៍​ និង​នៅតាម​បណ្ដា​វត្ត​អារាម​នានា​ ក៏មាន​កាការរៀបចលេងកម្សាន្ត​ផ្សេងៗ​ជាច្រើន​ផងដែរ​ ដើម្បី​ឲ្យ​ពលរដ្ឋ ​និង​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ប្រកបដោយ​សន្តិសុខ​ល្អប្រសើ​រ តាមរយៈការប្រចាំការយាមកាមតាមគោលដៅ និងជួយសម្រួលចរាចរ ពីសំណាក់កម្លាំងមានសមត្ថកិច្ចទាំងអស់៕ ដោយ:win

Recently Posts