សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា

  • Admin Page
  • August 05, 2022
  • Views 132

62ec8e33bf134
62ec8e33b3611
62ec8e33a8d46
62ec8e0bb4f32

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។

 

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ជនជាតិ នីហ្សេរីយ៉ា ដែលបានរត់ចូលពីប្រទេសថៃមកកាន់កម្ពុជាដែលមានជំងឺអុតស្វានោះ ព្យាបាលមិនទាន់ជាសះស្បើយនៅឡើយទេ ធ្វើតេស្តនៅតែឃើញ។

 

សូមជម្រាបថា រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) មានដូចជា៖ ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក។ កន្ទួលមានទំនោរប្រមូលផ្តុំនៅលើមុខ បាតដៃ និងបាតជើង។ រីឯមាត់ ប្រដាប់ភេទ និងភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ។ រោគសញ្ញា និងកន្ទួលលើស្បែក ជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍ ៕

 

អត្ថបទ លោក ហ៊ន សុភ័ក្ត

Recently Posts