សម្តេចតេជោ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានទាន់ពេល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រទេសជាតិ

  • Admin Page
  • August 05, 2022
  • Views 152

d151d689fb2ffd29447aff2bddb4fb05
f3a85ef91317b3aee48cd82290694edf
118ab8115a6eff27b07d27971e8e5d82
43c89a0f18ae8fc54e32d0c1e07bcb57
33521c70850cb44498c527cc3a70c7cf
cace0e5dc8e21f78407d9c1232ef2a3e
886195df7e4760320ad0279f3b40c8e6
ade3e012bc0bc14b91cfc4c953250785
aeaaaf3a78114aef2dc8fcd0729c2eed
3ad477ec0a35e9358aafd574175e1ba6
22a1824527fc40e2ad56f44345a9b194

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រសិនបើមិន បានគិត និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រាខ្លះឲ្យបានទាន់ពេលទេ ប្រទេសអាចនឹងមានគ្រោះថ្នាក់ ព្រោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីបំពេញបន្ថែមនូវភាពចន្លោះប្រហោង ដើម្បីរក្សាសុវត្ថិភាព របស់ប្រទេសជាតិ ។

 

នៅក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការធ្វើវិសោធន​កម្មរដ្ឋ ធម្មនុញ្ញ លើកទី១០នេះ គឺពិតជាត្រឹមត្រូវ ហើយពុំបានកាត់​បន្ថយអំណាចរដ្ឋ​សភានោះឡើយ។

 

រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ ស្ដីពីការធ្វើវិសោធនកម្មលើកទី១០ ​នៃរដ្ឋធម្មនុញ្ញ ​ដោយយល់ឃើញថា គឺមិនបាន​ធ្វើ​ឱ្យប៉ះ ពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ​និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបប ​សភានិយមប៉ុណ្ណោះទេ​ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់​ប្រព័ន្ធ​ប្រជាធិបតេយ្យសេរី ពហុបក្ស ​ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាចថែមទៀត។

 

វិសោធនកម្មច្បាប់ធម្មនុញ្ញ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ ​នៃព្រះរាជាណាចក្រកម្ពុជា ​និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម​ សំដៅធានានូវដំណើរ ​ការជាប្រក្រតី នៃស្ថាប័នជាតិ។

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ​បានបញ្ជាក់ថា​ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ​ អាចជាលើកចុងក្រោយ៕

អត្ថបទ៖ បាន ចក់

Recently Posts