អាជ្ញាធររាជធានីភ្នំពេញ ប្រជុំដាក់ផែនការលំអិតត្រៀម ជួសជុលមហាវិថីឈ្នះឈ្នះ អោយរួចរាល់មុនការប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំ២០២៣

  • Admin Page
  • July 20, 2022
  • Views 160

948f8adf-e2ec-41d2-bbd0-1a0af69453a5
2e1188cc-b769-4265-8608-5912b1a4ebf9
90f41b48-0d6e-4bca-8a97-45de5ee8671a
fecf5fc7-e9d6-4191-8924-e5fa3fc6bfa6

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រ ឡើងវិញ ដើម្បីសម្រួលចរាចរណ៍និងលើកសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងកិច្ចប្រជុំលើគ្រោងនៃការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះនេះ កាលពីព្រឹកថ្ងៃទី២០ កក្កដានេះជាមួយ មន្ទីរនិងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញឱ្យស្អាត ជាមួយនឹងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើអោយបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ។

លោក ឃួង ស្រេង បានជម្រុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះប្រកបដោយសោភ័ណភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយនឹងការដាក់លូ ដែលអាចឱ្យទឹកហូរ មិនមានដក់លើផ្លូវ៕

Recently Posts