ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ផ្ដល់ថវិកាលើកទឹកចិត្តដល់ កងកម្លាំង គ្រូពេទ្យ និងអ្នកអនាម័យ ដែលហត់នឿយក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក ង កន្លងទៅនេះ

  • Admin Page
  • October 18, 2022
  • Views 346

img_20221018_093502_520
img_20221018_093500_251
img_20221018_093456_435
img_20221018_093446_449
img_20221018_093449_448
img_20221018_093443_336
img_20221018_093453_567
img_20221018_093438_540
img_20221018_093440_654

ខេត្តព្រៃវែង៖ នៅរសៀលទី ១៧ ខែតុលា ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ផ្ដល់ថវិកាលើកទឹកចិត្តដល់ កងកម្លាំង គ្រូពេទ្យ និងអ្នកអនាម័យ ដែលហត់នឿយក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក ង កន្លងទៅនេះ ឆ្នាំ ២០២២ នៅសាលាខេត្តព្រៃវែង  ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ជា ផល្គុន ព្រមទាំងមន្ទីរអង្គភាព បានអញ្ជើញជួបសំណេះសំណាល ដល់បងប្អូន កងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មបំផុតនៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំង ទូក ង កន្លងទៅនេះ។ 

 

ថ្លែងនៅក្នុងឱកាសនោះផងដែរឯកឧត្តម ជា សុមេធី  អភិបាលខេត្ត សូមថ្លែងអំណរអរគុណដល់ បងប្អូនកងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់បំផុតធ្វើយ៉ាងណាដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់អនាម័យនៅក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង ដែលរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង រយះពេល ២ ថ្ងៃកន្លងមក នេះបានយ៉ាងសប្បាយរីករាយជាទីបំផុត។ 

 

ឯកឧត្តមក៏បានបន្តទៀតថា ដោយសារតែមានការជួយសហការគ្នា សាមគ្គីគ្នានេះ ទើបធ្វើឲ្យព្រឹត្តិការណ៍មួយនេះបាន ដំណើរការទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងនោះទេ ហើយឯកឧត្តមក៏បានលើកឡើងផងដែរថា ឆ្នាំនេះ ឯកឧត្តម សង្ឃឹមថានឹងមានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង ដែលរៀបចំដោយរដ្ឋបាលខេត្តនេះ កើនឡើងជាងឆ្នាំកន្លងទៅដែលយើងបានផ្អាកការរៀបចំព្រឹត្តិការណ៍ទាំងអស់នោះអស់រយៈពេល កន្លងមកនោះ ដោយសារតែវិបត្តិនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ19។ 

 

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍ ប្រណាំងទូក ង ដែលរដ្ឋបាលរៀបចំនៅពេលនេះគឺដោយសារតែ យើងឃើញអំពីស្ថានភាពនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ19 មានការថយចុះហើយប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តព្រៃវែងក៏ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា៕ សម្រួលអត្ថបទដោយលោកពន្លឺ

Recently Posts