អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាប ទំនិញគេចពន្ធជិត១០តោននាំចូលពីប្រទេសវៀតណាម ​ក្នុងភូមិសាស្ដ្រខេត្តព្រៃវែង

  • Admin Page
  • January 25, 2024
  • Views 145

f99c960f-478d-44b2-b154-8402eaba2821
c5679a78-6e95-425a-8a2d-a052dca29c13
4610be19-9458-41ab-9a4b-e3634c6e8479
635c956c-35bb-4db7-a8fe-4f5d0c13d5d8
ef2d74b5-89ea-4178-bda5-1c9123afe3ed

ព្រៃវែង៖ គ្រឿងទេស​ជា​ច្រើន​មុខ​មាន​ទម្ងន់​សរុប​ជិត​១០​តោន ដែល​ឈ្មួញ​លួច​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​នាំ​ចូល​គេចពន្ធ​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​គយ​ចល័ត​តំបន់​៦ ស្ទាក់​ចាប់​បាន ក្នុង​ពេល​កំពុង​ដឹក​ជញ្ជូន​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងបានសហការជាមួយកម្លាំងមន្ត្រីគយ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើររត់ពន្ធតំបន់៦ដែលដឹកនាំដោយលោក ព្រាប គារ៉ាត់ ប្រធានក្រុមបង្ក្រាបតំបន់៦ បានចុះស្ទាក់​ចាប់​ទំនិញគេចពន្ធ​ទាំនេះ​បាន​ធ្វើ​ឡើងនៅពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៣ មក​រា ឆ្នាំ២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨A នៅ​ចំណុច​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង។
​បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកពារាំង ខេត្តព្រៃវែង៕

អត្ថបទ៖ មិន ភក្តី

 

Recently Posts